មិនគួរអោយជឿ ៖ ជួបជាមួយនឹងលោកតាម្នាក់ ដែលត្រូវបានអ្នកលេងប្រព័ន្ធអ៊ិនធើណេត
ប្រសិទ្ធនាមថា Iron Man's grandfather បន្ទាប់ពីវីដេអូមួយត្រូវបានបង្ហោះចូលទៅក្នុង
បណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាគេហទំព័រវីដេអូ youtube ស្តីពីគ្រោះថ្នាក់ដ៏រន្ធត់មួយ
ខណៈពេលដែលលោកតារូបនេះ បានដើរឆ្លងថ្នល់ រំពេចនោះ ស្រាប់តែមានឡានដឹក
ទំនិញធន់ធំ បានបើកបុកគាត់ តែគាត់ពិតជាសំណាងល្អមែនទែន បើសិនណា តែដើរ
លឿនជាងនេះ តែមួយជំហានទៀតនោះ មិនដឹងថា នឹងមានជាសោកនាដកម្មអ្វីកើត
ឡើងនោះទេ។
ដោយឡែក បើតាមប្រភពសារព័ត៌មានបរទេស singaporeseen ដែលបានចេញផ្សាយ
អត្ថបទមួយនេះ ក៏បានបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ មិនទាន់មានប្រភព
ច្បាស់ការណ៍ណាមួយ គូសបញ្ជាក់អោយដឹងថា ករណីខាងលើនេះ បានកើតឡើងនៅ
ក្នុងប្រទេសណានោះទេ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូគ្រោះថ្នាក់ដ៏រន្ធត់
ខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen