CamNews

ទេសចរណ៍ 

កន្លែងស្ទួចត្រី និង ជិះទូក ដ៏រ៉ូម៉ែនទិចបំផុត ពោរពេញ ដោយទេសភាព ដ៏ស្រស់ស្អាត

El Nido Palawan គឺជាឈ្មោះកោះធម្មជាតិ ដ៏ស្រស់ស្អាតបំផុត ពោរពេញទៅដោយបរិយាកាស គួរ ឱ្យទាក់ភ្នែកជាច្រើន ដែលមានទីតាំងស្ថិតនៅក្នុងប្រទេស ហ្វីលីពីន។ កោះ El Nido Palawan នេះ មានអាយុកាលជាង២៥០ម៉ឺនឆ្នាំមកហើយនៅលើកោះនេះសម្បូរទៅដោយទេសភាពដ៏ស្រស់ស្អាតជា ច្រើន ដូចជា៖ ទឹកសមុទ្រ ដ៏ថ្លាឈ្វេង ខ្យល់អាកាសបរិសុទ្ធ។​

មួយវិញទៀត ជិតតំបន់កោះ El Nido Palawan គឺមានកោះជាច្រើនទៀត ចំនួន ៤៥កោះ និង សម្បូរទៅព្រៃបៃតងខៀវស្រងាត់ ជាពិសេស ដើមកោងកាង គ្រប ដណ្តប់នៅលើផ្ទៃដីចំនួន ២,៦៤៥ ហិកតា ដែលបង្កើតបានជាទិដ្ឋភាពមួយ ដ៏ស្រស់ត្រកាល ទំាងនៅលើកោះ និង តំបន់នៅជុំវិញ កោះ។ ភ្ញៀវទេសចរ ជាច្រើន មកកំសាន្តនៅតំបន់ អាចរីករាយជាមួយនឹងហែលទឹក អង្គុយស្រូបយក ខ្យល់អាកាសនៅជិតមាត់សមុទ្រ ជិះទូក និង ស្ទួចត្រី៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ palawanelnido


Tags: Travel El Nido Palawan Island Philippine