(ម៉ានីល)៖ ប្រទេស ហ្វីលីពីន បានផ្តល់នូវមូលដ្ឋានយោធាចំនួនប្រាំបីកន្លែងក្នុងទឹកដីរបស់ខ្លួន ដល់សហរដ្ឋអាម៉េរិកក្នុងការដាក់ពង្រាយទ័ព និងអាចកសាងឃ្លាំងស្តុកអាវុធ ព្រមទាំងសម្ភារៈប្រើប្រាស់នានា ក្រោមកិច្ចព្រមព្រៀងសន្តិសុខថ្មី ខណៈដែលហ្វីលីពីន កំពុងមានភាពតានតឹងជាមួយប្រទេស ចិន លើបញ្ហាសមុទ្រចិនខាងត្បូង នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យយោធា ដកស្រង់ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ។
មន្ត្រីយោធាហ្វីលីពីន បានលើកឡើងថា បញ្ជីមូលដ្ឋានយោធាទាំងនេះ ត្រូវបានរៀបចំឡើងតាំងពីជាច្រើនខែកន្លងទៅនេះ បន្ទាប់កិច្ចពិភាក្សារវាងភាគីទាំងពីរ។ លោកបានបន្តថា ក្នុងផ្តល់មូលដ្ឋានយោធាទាំងនោះរួមមាន ទីលានចំណតយន្តហោះប្រាំកន្លែង មូលដ្ឋានទ័ពជើងទឹកពីរកន្លែង និងជំរុំហ្វឹកហាត់ក្នុងព្រៃចំនួនមួយកន្លែង៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី