CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ឥន្រ្ទីទំនើង ចិត្តហ៊ានក្លា ឆាបយកក្មេងតូច ទាំងកណ្តាលថ្ងៃ

អន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញ
ផ្សាយកាលពីម្សិលមិញនេះ ​ បានអោយដឹងថា វីដេអូដ៏គួរអោយរន្ធត់មួយ ត្រូវបានបង្ហោះចូល
ទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម   ខណៈពេលដែលបានថតជាប់នូវសកម្មភាព  សត្វឥន្ត្រី
ហោះឆាបយកកូនក្មេងនៅក្នុងសួនច្បារមួយកន្លែង ក្នុងប្រទេសកាណាដា។

គួរបញ្ជាក់ផងដែរថា  នៅក្នុងវីដេអូនោះ    ក៏បានបញ្ជាក់បង្ហាញពីបុរសម្នាក់ជាឪពុកក្មេងប្រុស
តូចនោះ បានមកកំសាន្តនៅក្នុងសួនច្បារមួយ  ក្នុងទីក្រុង Montreal ប្រទេសកាណាដា ដោយ
បានដាក់កូន​របស់ខ្លួន អោយអង្គុយលើស្មៅ  រំពេចនោះ  ស្រាប់តែមានហេតុការណ៍ដែលមិន
នឹកស្មានដល់បានកើតឡើង  ដោយសារតែមានសត្វឥន្ត្រីចិត្តហ៊ានខ្លាមួយក្បាល    បានហោះ
សំយុងក្បាលចុះមកក្រោម    រួចក៏ឆាបចាប់យកកូនក្មេងនោះ​ហោះឡើងទៅលើ  តែសំណាង
ល្អក្មេង​ប្រុសនោះ ក៏ធ្លាក់ពី​ក្រញាំ​សត្វ​ឥន្ទ្រីនោះ  ពេលហោះឡើងទៅលើអាកាសបានបន្តិច។

ដោយឡែកមកទល់នឹងពេលនេះ ក្មេងប្រុសតូចនោះមិនមានរបួសអ្វីធ្ងន់ធ្ងរពេកនោះទេ។ ជ្រា
បកាន់តែច្បាស់ថាតើទិដ្ឋភាពរួមនៃការឆាបយកក្មេងតូចពីសំណាក់ឥន្ត្រីចិត្តហ៊ានខ្លាមួយក្បាល
នោះ មានទិដ្ឋភាពគួរអោយតក់ស្លុតយ៉ាងណានោះតាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោម
នេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening & youtube


Tags: international news strange entertainment