CamNews

សំណើច 

សំណើច រឿង៖ ព្រោះតែស្រលាញ់

យុវជន​ម្នាក់​ត្អូញ​ត្អែរ​រឿង​ស្នេហា​ប្រាប់​មិត្ត​របស់​ខ្លួនៈ
- ឯង​ដឹង​ទេ, កាល​ថ្នាក់​ទី ១១ គ្នា​ស្រលាញ់​នារី​ម្នាក់​រៀន​ថ្នាក់​ទី ៩ ។
- លទ្ធផល​យ៉ាង​ម៉េច ?
- ត្រឹម​តែ​ខក​ចិត្ត​ហ្នឹង​ណា៎ ។
- ម៉េច​អ៊‍ីចឹង ?
- ដោយ​ស្រលាញ់​នាង​ពេក គ្នា​សម្រេច​ចិត្ត​រៀន​ថ្នាក់​ទី ១១ ដល់​ទៅ ២ ឆ្នាំ ដើម្បី​រង​ចាំ​នាង​
ឡើង​ដល់​ថ្នាក់​ទី ១១ នឹង​អាល​បាន​រៀន​ថ្នាក់​ជា​មួយ​គ្នា ដឹង​អី​…
- ដឹង​អី​យ៉ាង​ម៉េច ?


- គឺ ២ ឆ្នាំ​ក្រោយ​នាង​នៅ​ថ្នាក់​ទី ៩ ដដែល ។
- ស្អី​, ស្រី​ដែល​ឯង​ស្រលាញ់​នោះ​ល្ងង់​ដល់​ម្លឹង​ផង ?
- បើ​នាង​ល្ងង់​មែន មិន​ថា​អី​ទេ តែ​នាង​រៀន​ត្រួត​ថ្នាក់​ទី ៩ ដល់​ទៅ ២ ឆ្នាំ​ទៀត ព្រោះ​ដើម្បី​
រងចាំ​អាមួយ​នៅ​ថ្នាក់​ទី ៧ ទៅ​វិញ ។ ឯង​ថា​ទៅ​មើល, ល្មម​ក្អួត​ឈាម​ទេ ?

ដោយ៖ វណ្ណៈ
ប្រភព៖  khmerjoke