CamNews

មិនគួរឲ្យជឿ 

ប្រមាញ់ជាប់ត្រីចម្លែក មានធ្មេញដូចធ្មេញ មនុស្ស នៅឈូងសមុទ្រ រដ្ឋ Florida

ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាន
បរទេស spy បានបញ្ជាក់អោយដឹងថា ត្រីចម្លែកមួយត្រូវបាននេសាទជាប់ ខណៈពេលដែលវា
មានធ្មេញស្រដៀងទៅនឹងមនុស្សដូច្នេះដែរ។

គួរររំឭកផងដែរថា ត្រីចម្លែកមួយក្បាលនេះ ត្រូវបានចាប់ជាប់នៅឯឈូងសមុទ្រ Terra Ceia
Bay ដោយអ្នកទេសចរជនជាតិ Irish ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ បើតាមសម្តីអ្នកវិទ្យា
សាស្រ្ត បានបញ្ជាក់ថា ត្រីចម្លែកប្រភេទនេះ​ មានឈ្មោះថា  Archosargus probatocephalus
ជារឿយៗវាតែងតែស៊ីលៀសសមុទ្រ ក៏ដូច អយស្ទ័រជាអាហារ។

លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែល បន្ថែមថា បើទោះជាវីដេអូ ដែលមា
នរយៈពេល ១៩ វិនាទីនេះ ត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ទអ៊ិនធើណេត កាលពីអំឡុងឆ្នាំ
២០១២ ក្តី   តែក៏នៅតែមានអ្នកចូលទស្សនារហូតបច្ចុប្បន្ននេះដដែល​  ក៏ព្រោះតែត្រីចម្លែក
នេះ វាមានធ្មេញដូចទៅនឹងធ្មេញមនុស្សដូច្នេះដែរ ។  ខាងក្រោនេះជាវីដេអូឃ្លីបខ្លី ទស្សនា
ទាំងអស់គ្នាណា​ ៖

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy


Tags: international news strange news unbelievable news pic