ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Chinadaily ដែលទើបតែ
បានចេញផ្សាយកាលពីប៉ុន្មានមុននេះ បានអោយដឹងថា ប្រទេសចិនបានបាញ់ផ្កាយរណបរប
ស់ខ្លួន ចូលទៅក្នុងលំហអាកាសប្រកបទៅដោយភាពជោគជ័យហើយ នាព្រឹកព្រលឹមថ្ងៃពុធ
នេះ។
គួរបញ្ជាក់ផងដែរថា ផ្កាយរណបមួយនោះមានឈ្មោះថា GK-2 ត្រូវបានបាញ់បង្ហោះចូលទៅ
ក្នុងលំហអាកាស ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបJiuquan មានមូលដ្ឋាននៅទិស
ពាយ័ព្យ ប្រទេសចិន។
លើសពីនេះទៅទៀត បើយោងតាមសម្តីលោក Gobi Desert ដែលជាអ្នកនាំពាក្យមកពីមជ្ឈម
ណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan បានបន្ថែមអោយដឹងថា ផ្កាយរណបដែលមានឈ្មោះ
ថា GK-2 នេះត្រូវបានបាញ់បង្ហោះចូលទៅក្នុងលំហអាកាស កាលពីវេលាម៉ោង ១២ និង ១៣
នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ធ្នូ ២០១២ យប់មិញនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ផ្កាយ
រណបមួយនេះ វាមានតូនាទីយ៉ាងសំខាន់ ក្នុងការឈ្លបយកការពីដំណើរគោចររបស់ផែនដី។
អ្វីដែលបានបញ្ជាក់ជាចុងក្រោយនោះគឺថា ប្រទេសចិនមានគម្រោងបាញ់បង្ហោះផ្កាយរណប
២០ ផ្សេងទៀត ចូលទៅក្នុងលំហអាកាសក្នុងអំឡុងឆ្នាំ ២០១៣ ខាងមុខនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily