កាលពីពេលថ្មីៗនេះ អ្នកដើរផ្សារនៅប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលទិញចំ
ត្រចៀកជ្រូកធ្វើពីជ័រ និង gelatin ។
កាសែតចិនកាលពីថ្ងៃទី ៤ ខែឧសភាបានចេញផ្សាយថា ប្រជាជននៅក្នុងក្រុង Ganzhou នៃខេត្ត
Jiangxi ប្រទេសចិន បានជួបនឹងប្រការដ៏គួរអោយភ្ញាក់ផ្អើលមួយ នៅពេលអ្នកដើរផ្សាយប្រទះ
ឃើញត្រចៀកជ្រូកសិប្បនិមិត្តដែលត្រូវបានធ្វើឡើងពីជ័រ និងសារធាតុ gelatin ។
កាសែតចិនបានអោយដឹងថា កាលពីព្រឹកថ្ងៃទី ៣០ ខែមិនា ប្រជាជនម្នាក់នៅក្នុងក្រុង Ganzhou នៃខេត្ត Jiangxi ប្រទះឃើញត្រចៀកជ្រូចក្លែងក្លាយបន្ទាប់ពីបានទិញមកពីផ្សារ។ ត្រចៀកជ្រូក
នេះមានសភាពមិនធម្មតា វាមិនត្រឹមតែមានក្លិនជាតិគីមីនោះទេ ប៉ុន្ដែវាងាយស្រួលហែកទៀត
ផង។ អ្នកដើរផ្សាររូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាខ្លួនទិញចំត្រចៀកជ្រូកក្លែង
ក្លាយ។
ក្រោយមក អាជ្ញាធរមានសមត្ថកិច្ចចាប់ផ្ដើមធ្វើការស្រាវជ្រាវ និងបានរកឃើញកន្លែងធ្វើត្រចៀក
ជ្រូកក្លែងក្លាយមួយកន្លែង។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ស្រទាប់ខាងក្រៅរបស់ត្រចៀក
ជ្រូកក្លែងក្លាយមិនមានប្រព័ន្ធសរសៃឈាម និងឆ្អឹងខ្ចី ក្លិនរបស់វាពិបាកទ្រាំ ហើយវាងាយស្រួល
ហែក ព្រមទាំងមិនមានក្លិនដូចត្រចៀកជ្រូកពិត។
អ្នកលក់សាច់ជ្រូចក្លែងក្លាយបានសារភាពថា សាច់ជ្រូចទាំងនោះត្រូវបាននាំចូលពី Anyang នៃ
ខេត្ត Henan ប្រទេសចិន។ ត្រចៀកជ្រូចទាំងនេះមានតម្លៃថោក នៅពេលទើបទិញមក វាមិន
មានពណ៌នោះទេ ប៉ុន្ដែគ្រាន់តែបន្ដក់ទឹកថ្នាំមួយដំណក់ ក្រោយមកយកទៅត្រាមទឹកសាអ៊ីវ វា
នឹងមានពណ៌ដូចទៅនឹងពណ៌ត្រចៀកជ្រូក។
បច្ចុប្បន្នទីតាំងផលិតត្រចៀកជ្រូកក្លែងក្លាយត្រូវបាននគរបាលបិទទ្វារ។
យោងតាមការសន្និដ្ឋានរបស់ក្រុមមន្ដ្រីត្រួតពិនិត្យ ត្រចៀកជ្រូកក្លែងក្លាយទាំងនោះអាចត្រូវបាន
គេធ្វើឡើងពីជ័រ និង gelatin ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing