CamNews

កីឡាអន្តរជាតិ 

សេចក្ដីអះអាងរបស់ Carles Rexach ចំពោះ មូលហេតុ Angel Di Maria ត្រូវ Real Madrid ផ្ទេរទៅឲ្យ Man United

ព័ត៌មានកីឡា៖ ឆ្លងកាត់ការតស៊ូឧបសគ្គជាច្រើនកន្លងមក ក្នុងក្រុម Real Madrid កីឡាករ Angel Di Maria នូវតែត្រូវបានក្រុម ផ្ទេរចេញដដែល ខណៈនៃការសម្រេចនេះ នៅតែជាចំងល់យ៉ាងធ្ងន់ធ្ងរចំពោះ ប្រិយមិត្ដ​ភាគច្រើន ។​

ជារឿងមួយដ៏គួរឲ្យងឿងឆ្ងល់បំផុត ចំពោះដំណើរជីវិតរបស់ Angel Di Maria ក្នុងទឹកដី Real Madrid មុនពេលក្រុម​បានសម្រេចចិត្ដលក់កីឡាករមកកាន់ Man United ។ ដោយហេតុ កីឡាករ​បាន ចូលរួមចំណែក ជួយឲ្យក្រុម យក​ឈ្មះ បានពានរង្វាន់ Champions League ផងដែរ ប៉ុន្ដែនៅតែក្រុម សម្រេចចិត្ដលក់កីឡាករ ទៅកាន់ Man United ក្នុងតម្លៃខ្លួនដល់ទៅ ៥៩ លានផោន ។ 

យោងតាមសេចក្ដីរាយការណ៍របស់ Carles Rexach ដែលជាជំនួយការផ្ទាល់​ របស់ថ្នាក់ដឹកនាំធំ ក្រុម Bacelona ហើយមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្រុម Real Madrid បានធ្វើការអះអាងថា​ មូលហេតុ​​គឺ Angel Di Maria គឺជាកីឡាករដែលមានលក្ខណៈសម្បត្ដិអាក្រក់ មិនសង្ហា មិនសាកសម ឈរ​ជើងប្រើឈ្មោះក្រុមខ្លាំងនេះឡើយ ។ 

ថ្វីត្បិតតែការអះអាងនេះ ត្រូវបានលេចឡើង យ៉ាងជាក់ច្បាស់ពីមាត់ របស់ Carles Rexach មែន តែមិនទាន់ឃើញមាន ការគាំទ្រពីប្រិយមិត្ដ​ចំពោះគំនិតនេះនៅឡើយទេ ។ មិនត្រឹមតែប៉ុណ្ណោះ កាន់តែស្មុគស្មាញថែមទៀតនោះ ​ក៏ស្រាប់តែលេចចេញនូវ សំណួរពិចារណាមួយថែមទៀតផង ចំពោះកីឡាករ ដោយ ចោទសួរថា តើការអះអាងនេះ ពិតជាសមហេតុផលដែរឬទេ ? ហើយបើសមហេតុផល ពិតមែន តើ លក្ខណៈ​បែបណាទៅវិញ ?​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ standard


Tags: Sport News​ Real Madrid Carles Rexach Angel Di Maria