CamNews

ភាពយន្ត 

Disney Pixar: Brave ស្នាដៃឧទ្ទិសដល់ Steve Jobs

លោកអ្នកនឹងបានដឹងថាតើការសម្រេចចិត្តពិតជាមានសារៈសំខាន់យ៉ាងណាក្នុងខ្សែភាពយន្តរឿង
Brave 3D។

ខ្សែភាពយន្ត Brave 3D គឺជាខ្សែភាពយន្តគំនូរជីវចល 3D របស់ Pixar Animation Studio ប្រចាំឆ្នាំ
២០១២។ ខ្សែភាពយន្តនេះនិពន្ធ និងដឹកនាំផលិតដោយ Mark Andrews និង Brenda Chapman 
ជាខ្សែភាពយន្តរបស់​ Walt Disney សហការណ៍ផលិតជាមួយនិង Pixar Animation Studio មាន
ការចូលរួមបញ្ចូលសម្លេងដោយតារាល្បីៗជាច្រើនដូចជា Kelly Macdonald, Billy Connolly ក៏ដូច
ជា Emma Thompson ជាដើម។

ខ្សែភាពយន្តនេះនិយាយពីដំណើររឿងរបស់បុត្រីរបស់ស្ដេចប្រហារខ្លាឃ្មុំ ដែលព្យាយាមធ្វើគ្រប់
បែបយ៉ាងដើម្បីចៀសអោយផុតពីជីវិតរៀបការដែលរាល់បុត្រីរបស់មហាក្សត្រត្រូវតែជួប។ នាង
បានជួបជាមួយនិងមេធ្មប់ ហើយនាងបានសុំអោយមេធ្មប់ជួយប្រើវេទមន្តដើម្បីកែប្រែម្ដាយរបស់
នាង ប៉ុន្តែដោយសារតែការសម្រេចចិត្តមិនបានសព្វជ្រុងជ្រោយរបស់នាង បានប្រែក្លាយម្ដាយ
ជាទីស្រលាញ់របស់នាងអោយក្លាយជាសត្វខ្លាឃ្មុំ ដែលជាសត្វដែលឪពុករបស់នាងតែងតែតាម
សម្លាប់តាំងពីដើមមក។ ដូចនេះនាងត្រូវតាំងចិត្តអោយក្លាហានដើម្បីពុះពាររាល់បញ្ហាដើម្បីប្រែ
ម្ដាយរបស់គេអោយក្លាយជាមនុស្សធម្មតាវិញ។

ខ្សែភាពយន្តនេះត្រូវបានផលិតឡើយដោយឧទ្ទិសកុសលដល់ Steve Jobs ដែលជាអតីត CEO
របស់ Pixar Animation Studio ហើយលោកបានស្លាប់កាលពីថ្ងៃទី ៥ តុលា ឆ្នាំទៅមិញក្នុងអាយុ
៥៨ ឆ្នាំ។

យុវវ័យជាច្រើនរង់ចាំចូលទស្សនាខ្សែភាពយន្ត

ហើយកាលពីរាត្រីថ្ងៃទី ៣១ កក្កដា ម្សិលមិញនេះមានការចាក់បញ្ចាំងខ្សែភាពយន្តរឿង Brave
3D ជាលក្ខណៈ Premiere លើកដំបូងនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣
ដោយទទួលបានការគាំទ្រ និងចូលទស្សនាយ៉ាងច្រើនពីសំណាក់យុវវ័យ មិនត្រឹមតែប៉ណ្ណោះ
យើងសង្កេតឃើញមានវត្តមានឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចូលរួមក្នុងកម្ម
វិធីចាក់បញ្ចាំង Premiere ខ្សែភាពយន្តរឿង Brave នេះផងដែរ។

ឯកឧត្តម ខៀវ កញ្ញារិទ្ធ ផ្ដល់កិត្តិយសក្នុងការចួលរួមកម្មវិធី Premiere ខ្សែភាពយន្តរឿង Brave

ខ្សែភាពយន្តរបស់ Walt Disney និង Pixar រឿង Brave និងចាប់ចាក់បញ្ចាំងជាសាធារណៈចាប់
ពីថ្ងៃទី ២ ខែសីហា នេះតទៅនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕

ដោយ៖ ម៉ូកា


Tags: disney pixar brave movie