CamNews

សុខភាព 

ជម្ងឺឫសដូងបាត ត្រូវព្យាបាល និងការពារ ដោយរបៀបណា?

ជម្ងឺឫសដូងបាត កើតមានច្រើន ពិសេសគឺក្រុមមនុស្សដែលអង្គុយធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃ។
រោគសញ្ញារបស់ជម្ងឺនេះ គឺមានដូចជា រមាស់ ក្រហាយ និងចេញឈាមត្រង់រន្ធគូទ។ ក្នុងករណីខ្លះ
ជម្ងឺនេះត្រូវការវះកាត់ ប្រើថ្នាំពេទ្យ ហើយករណីខ្លះ អាចព្យាបាលដោយខ្លួនឯង និងផ្លាស់ប្ដូររបៀប
រស់នៅ។

រោគសញ្ញា

-ឫសដូងបាតខាងក្នុង ៖ អ្នកពិបាកនឹងមើលឃើញវា ឬប៉ះវាដោយដៃ ព្រោះថា វាស្ថិតនៅផ្នែក
ខាងក្នុងនៃរន្ធគូទ។ ប៉ុន្ដែ ពេលអ្នកបត់ជើងធំ អ្នកនឹងមានការឈឺចាប់ ឬពិបាកបត់ជើងធំ ហើយ
លាមកនឹងមានរាងសំបែតស្ដើង ឬចេញឈាមនៅពេលបត់ជើង។ល។

-ឫសដូងបាតខាងក្រៅ ៖ ប្រភេទឫសដូងនេះ បង្កការឈឺចាប់ និងចេញឈាមច្រើនជាង ធៀបនឹង
ឫសដូងបាតខាងក្នុង។ ពេលខ្លះ វាក៏បង្កជារមាស់ ត្រង់រន្ធគូទផងដែរ។

មូលហេតុ

មាន​ផ្ទៃ​ពោះ ប្រឹង​ខ្លាំង ឬ​ធាត់​ជ្រុល ក៏​ជា​មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​ឫសដូង​បាត

ជម្ងឺឫសដូងបាត អាចកើតឡើងដោយសារសម្ពាធឈាមឡើងខ្ពស់ ត្រង់ផ្នែកខាងចុងនៃពោះវៀនធំ។
កត្តាដែលនាំឱ្យមានសម្ពាធនេះ រួមមាន ៖

-ទល់លាមក

-រាកភ្លាមៗ

-ឈរ ឬអង្គុយក្នុងរយៈពេលយូរ

-ធាត់ហួស

-រែក ឬលីសែងធ្ងន់

-មានផ្ទៃពោះ និងឆ្លងទន្លេ

ការព្យាបាល


ប្រើថ្នាំ ៖

ប្រសិនជម្ងឺនេះ មានសភាពមិនធ្ងន់ធ្ងរ គ្រូពេទ្យអាចនឹងប្រើក្រែម ឬទ្រនាប់ដែលមានផ្ទុកថ្នាំការ
ពាររលាក។ ការប្រើថ្នាំនេះ បូករួមនឹងការថែទាំង ដូចជាងូតទឹកក្ដៅរាល់ថ្ងៃ ក៏អាចកាត់បន្ថយ
អាការៈរោគ បានមួយកម្រិត។

វះកាត់ ឬការព្យាបាលតាមវិធីផ្សេងៗ ៖

ប្រសិននៅក្នុងដុំសាច់ឫសដូងបាត មានកកឈាម នោះគ្រូពេទ្យអាចនឹងកាត់វាចោល ដោយវះ
យកឈាមនោះចេញ វិធីនេះក៏ជួយកាត់បន្ថយការឈឺចាប់យ៉ាងឆាប់រហ័ស។

ចំពោះឫសដូងបាតដែលបង្កការឈឺចាប់ខ្លាំង និងអូសបន្លាយយូរ គ្រូពេទ្យអាចនឹងព្យាបាលតាម
វិធីខាងក្រោម ៖

-ចងសាច់ឫសដូង ដើម្បីឱ្យវាជ្រុះ

-ចាក់ថ្នាំជុំវិញសាច់ឫសដូង ដើម្បីឱ្យវារួញតូច

-បាញ់កាំរស្មី infrared ពី ១ ទៅ ២វិនាទី ដើម្បីបញ្ឈប់ចរន្ធឈាម មិនឱ្យទៅដល់សាច់ដុះនៅខាង
ក្រៅរន្ធគូទ។ វិធីនេះ នឹងធ្វើឱ្យអ្នកក្ដៅបន្តិច និងចេញឈាមតិចៗ ២-៣ថ្ងៃ។

-បាញ់កាំរស្មី ឡាសែរ

-បង្កកសាច់ឫសដូង។ វិធីនេះ ក៏ជួយឱ្យឈាមលែងរត់ទៅកាន់សាច់ដុះ និងបំបាត់ដុំសាច់

-វីធីវះកាត់ ៖ ប្រសិនបណ្ដាវិធីខាងលើ មិនទទួលបានជោគជ័យ ឬសាច់ឫសដូងធំពេក គ្រូពេទ្យ
នឹងកាត់សាច់ដុះនេះចោល។ វិធីនេះ នឹងតម្រូវឱ្យអ្នកជម្ងឺ សម្រកព្យាបាលនៅមន្ទីរពេទ្យ ១ ឬ
២ថ្ងៃ។

ថែទាំជម្ងឺដោយខ្លួនឯង ដើម្បីកាត់បន្ថយឈឺចាប់ ហើម និងរលាក


-លាបក្រែមព្យាបាលឫសដូងបាតមិនបាច់មានវវេជ្ជបញ្ជា ឬប្រើបង់បិទដែលមានផ្ទុកថ្នាំស្ពឹក

-រក្សារន្ធគូទឱ្យនៅស្អាតបាតជានិច្ច។ គួរតែងូតទឹកក្ដៅឧណ្ហឧណ្ហរាល់ថ្ងៃ ប៉ុន្ដែមិនត្រូវប្រើសាប៊ូ
ដុសទៅលើសាច់ឫសដូងបាត ញឹកញាប់នោះទេ ព្រោះវាអាចធ្វើឱ្យជម្ងឺកាន់តែធ្ងន់

-ត្រាំទឹកក្ដៅឧណ្ហឧណ្ហ ត្រង់រន្ធគូទ ២-៣ដង ក្នុងមួយថ្ងៃ

-ស្អំទឹកកក ឬថ្មត្រជាក់ត្រង់រន្ធគូទ ៤ដង/ថ្ងៃ ហើយម្ដងៗ មានរយៈពេលប្រហែល ១០នាទី

-សម្រាប់សាច់ឫសដូងដែលដុះខាងក្នុង ប្រសិនវាធ្លាក់មកក្រៅ ចូររុញវាដោយថ្នមៗ ចូលទៅ
ខាងក្នុងរន្ធគូទ

-ចូរប្រើកន្សែង ឬក្រដាស់សើម នៅពេលបត់ជើងធំ
វិធីការពារមិនឱ្យកើតឫសដូងបាត

-ហូបអាហារដែលមានជាតិសរសៃច្រើន និងបន្លែផ្លែឈើ។ ប្រការនេះនឹងធ្វើឱ្យលាមកមាន
សភាពទន់ ងាយស្រួលបន្ទោបង់

-ហូបទឹកឱ្យបានច្រើន

-កាត់បន្ថយការទល់លាមក ដោយការហូបចេកទុំរាល់ថ្ងៃ

-ហាត់ប្រាណ និងបញ្ចុះទម្ងន់

-ជៀសវាងការឈរ ឬអង្គុយយូរ

-កាត់បន្ថយភាពតានតឹង និងការប្រឹងកម្លាំងខ្លាំង ឬអត់ដង្ហើមយូរ ញឺកញាប់ ដែលបណ្ដាលឱ្យសម្ពាធឈាមឡើងត្រង់ផ្នែកខាងចុងនៃពោះវៀនធំ

-ត្រូវបត់ជើងភ្លាម នៅពេលមានអារម្មណ៍ថាឈឺពោះ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Teinphong/ Healthassist


Tags: Hemorrhoids ឫសដូងបាត