CamNews

មិនគួរឲ្យជឿ 

ផ្អើលរិះគន់ ពេញអ៊ិនធើណេត ក្រោយបុរសម្នាក់ ទះ អ្នកបើករថយន្តក្រុង ១២ កំភ្លៀង បន្ទាប់ពីហាមមិនអោយជក់បារី

ស្ទើរតែមិនគួរអោយជឿ ៖ អ្នកដំណើរលើរថយន្តក្រុង មួយរូប មានពេលមួយនោះ គាត់បែរជាកំរោល ចូលដូចជាមនុស្សឆ្គួតមួយរំពេច ដោយបានដើរទៅទះកំភ្លៀង បុរសជាអ្នកបើករថយន្តក្រុង ដល់ទៅ ១២ កំភ្លៀង ក្រោយពីមានការណែនាំ មិនអោយជក់បារី នៅក្នុងឡានក្រុង នេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

យ៉ាងណាមិញ ខ្សែអាថ៍វីដេអូ ដែលមានការបង្ហោះផ្សាយ  ជាសាធារណ  នៅលើទំព័រ Apple Daily អោយដឹងថា បុរសជាអ្នកបើកបរ ព្យាយាមគេច ពីការវាយប្រហារ   ដោយ វាយមុខ  របស់គាត់ ពីសំ ណាក់ជនដៃដល់ ។ ដោយឡែក បើតាមការគូសបញ្ជាក់អោយដឹង ពីកាសែត   Shanghaiist  អោយ ដឹងថា រឿងហេតុមួយនេះ អាចកើតឡើងទៅបាន ក្រោយពីមានជម្លោះរវាងពួកគេទាំងពីរនាក់ រហូត ដល់ថ្នាក់ ជនដៃដល់ទ្រាំពុំបាន ក៏ងើបមកវាយ និងទះកំភ្លៀង បុរសជាអ្នកបើកបរ ផ្ទាល់តែម្តង ។

បន្ថែមពីលើនេះ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនដៃដល់ មានវ័យ ២៧ ឆ្នាំ មាន នាមត្រ កូល Wang បានព្យាយាមរត់គេចខ្លួន ដោយព្យាយាមចុះពីលើរថយន្តក្រុង តែទ្វារត្រូវបានចុចបិទ ពី សំណាក់អ្នកបើកបរ ស្របពេលដែល មានទូរស័ព្ទប្តឹងប៉ូលីស ពីជនរងគ្រោះ ។

ជាលទ្ធផល គាត់ត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីបានតាមចាប់ជាប់ បន្ទាប់ពីលោតចេញពីលើឡាន ក្រុង ដោយនៅក្នុងនោះ សេចក្តីរាយការណ៍ បញ្ជាក់បានថា មានការឃុំឃាំងរូបគាត់​ យ៉ាងហោច ៧ ថ្ងៃ ។ ផ្ទុយមកវិញ ជនរងគ្រោះ ជាអ្នកបើកបររថយន្តក្រុង នៅ ក្នុង ប្រទេសចិន ម្នាក់នេះ បានទទួល រងរបួស ឈាមច្រមុះ ជាំភ្នែក និង រយះដៃ ជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news World news Breking news Unt news China Hong Kong