CamNews

តន្រ្តី 

JJCC ក្រុមចម្រៀង របស់ ឈិន ឡុង នឹងទៅសម្តែងនៅអាមេរិក

កូរ៉េ៖ ក្រុមចម្រៀង JJCC នឹងទៅសម្តែង នៅសហរដ្ឋអាម៉េរិក នៅខែកក្កដា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ ពិសេសមួយគឺ I Love Kpop ។

ព័ត៌មាន ពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៥នេះថា JJCC ជាក្រុមចម្រៀង របស់តារាសម្តែងចិនដ៏ល្បីល្បាញ Jackie Chan នឹងសម្តែងនៅ ក្លឹបរាត្រី Elysium Nightclub នៅ Austin រដ្ឋ Texas ហើយដំណើរសម្តែងរបស់ពួកគេ នៅអាម៉េរិក និងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា នៅ KpopSkateNight ក្នុងក្រុង Houston ។

JJCC ជាក្រុមចម្រៀង HipHop កូរ៉េ មានសមាជិក៥នាក់ គឺ Prince Mak, Eddy, E.co, SimBa និង San-Cheong ដែលបង្កើត ដោយកំពូលតារាសម្តែង Jackie Chan (ឈិន ឡុង ) ដែលពួកគេចាប់ផ្តើម សម្តែងក្នុងខែមីនាឆ្នាំ២០១៤ ជាមួយបទសម្រៀង ដំបូង "At First" ហើយ វីដេអូចម្រៀងចុងក្រោយ "On a Flower Bed." បានចេញខែមេសាឆ្នាំ២០១៥កន្លងទៅ ។

នេះជាលើកដំបូង ដែល JJCC ចេញទៅសម្តែងនៅអាម៉េរិក ចំពោះសំបុត្រចូលរួមទស្សនានឹងមានលក់ ចាប់ពីថ្ងៃទី៨ខែមិថុនានេះ ហើយអ្នកគាំទ្រ អាចទំនាក់ទំនង តាមរយៈវ៉ែបសាយ I Love Kpop និង KpopSkateNight ។

ទស្សនាវីដេអូចម្រៀង របស់ JJCC ជាមួយ LookingTODAY ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Jackie Chan