CamNews

ព័ត៌មានអន្តរជាតិ 

CCTV របស់ចិនត្រូវបាន អ្នកទស្សនាវាយប្រហារ

CCTV របស់ចិនកាលពីដើមសប្ដាហ៍កន្លងមកនេះគឺត្រូវបានទទួលការរិះគន់យ៉ាងចាស់ដៃដោយ
សារតែការផ្សាយរបស់ខ្លួន។

កម្មវិធីពត៌មានរបស់ CCTV របស់ចិនដែលបាននិយាយពីការតាំងបង្ហាញរូបសំណាកបុរាណក្រិក
នៅសារមន្ទីជាតិចិន ត្រូវបានគេរិះគន់ជាខ្លាំង ជាពិសេសតាមប្រព័ន្ធ Internet ដោយសារតែអ្នករៀប
ចំកម្មវិធីបានថតវីដេអូរូបសំណាករបស់ David ហើយបានប្រើផ្ទាំងស្រអាប់ដើម្បីបាំងប្រដាប់ភេទ
នៃរូបសំណាកនេះ។

ការធ្វើបែបនេះត្រូវបានគេរិះគន់យ៉ាងខ្លាំង ព្រោះថាទោះបីជារូបសំណាកនោះជារូបសំណាកអា
ក្រាតក៏ដោយក៏វាជាស្នាដៃរាប់រយឆ្នាំដែរ មិនគួរណាថតវីដេអូបិតតែមួយកន្លែងកំប៉ិតបែបនេះនោះ
ទេ មើលទៅគឺវាមិនសមរម្យចំពោះស្នាដៃបុរាណសោះឡើយ។ ក្រោយពេលបានទទួលការរិះគន់
យ៉ាងចាស់ដៃនេះ CCTV បានសម្រេចថានឹងដកផ្ទាំងនោះចេញនៅពេលដែលធ្វើការចាក់ផ្សាយ
សារជាថ្មី៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz 


Tags: David cctv china tv