បាងកក៖ យ៉ាងហោចណាស់ មានមនុស្ស ៦ នាក់រងរបួស ដោយសារការផ្ទុះគ្រាប់កែច្នៃ នៅបរិវេណផ្លូវ បំបែក កណ្តាល ក្រុងបាងកក។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ចន្ទ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះបានចុះផ្សាយ ឲ្យដឹងថា មានករណីផ្ទុះគ្រាប់បែក មួយបានកើតឡើងនៅបរិវេណ នៅផ្លូវបំបែក ផានហ្វា ក្រុងបាងកក បណ្តាលឲ្យ ក្រុមសណ្តាប់ធ្នាប់ក្រុងបាងកក រងរបួស ៦ នាក់ ក្នុងនោះ របួសធ្ងន់ ២ នាក់។ ហេតុការណ៍នេះបានកើតឡើង នៅវេលម៉ោងប្រមាណ ១១ ព្រឹក ខណៈដែលក្រុម សណ្តាប់ ធ្នាប់របស់សាលាក្រុង បានធ្វើការបោសសំអាត ចំណុចកើតហេតុ ដែលជាកន្លែង ជួបជុំគ្នារបស់ក្រុម បាតុករប្រឆាំងរដ្ឋាភិបាល ទើបនឹង រំសាយកាលពីពេលថ្មីៗនេះ។
អាជ្ញាធរដោះមីនថៃ បានប្រាប់ថា គ្រាប់បែកដែលផ្ទុះ នេះជាប្រភេទគ្រាប់បែកកែច្នៃ ត្រូវបាន ជនល្មើសបានលាក់ទុក នៅក្នុងគំនរសំរាម ដើម្បីត្រៀមធ្វើសកម្មភាព។ ខណៈដែលក្រុម អានាម័យ ធ្វើការបោសសំអាត គំនរសំរាម ស្រាប់ ប៉ះចំគ្រាប់បែក បណ្តាលឲ្យផ្ទុះតែម្តង។
ភ្នាក់ងារសលាក្រុងម្នាក់ បានអះអាងថា ស្នូរគ្រាប់បែកពីរគ្រាប់ បានផ្ទុះឡើង បង្កឲ្យមាន មនុស្សជាច្រើននាក់រងរបួស ខណៈ ក្នុងក្រុមអានាម័យ កំពុងធ្វើការបោសសំអាត បន្ទាប់ពី ក្រុមបាតុករ បាននាំគ្នាចាកចេញពីកន្លែងកើតហេតុ អស់រយៈពេល ពីរថ្ងៃមកនោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល