CamNews

មិនគួរឲ្យជឿ 

វីដេអូ ឪពុករងការរិះគន់ យ៉ាងចាស់ដៃ ខណៈយកជីវិត កូនស្រី ទៅលលេង នឹងល្បែងគ្រោះថ្នាក់

មិនគួរអោយជឿ ៖ វីដេអូមួយត្រូវបានរងការរិះគន់យ៉ាងចាស់ដៃ​ ខណៈឪពុកចិត្តសឿងមួយ
រូប បានអនុញ្ញាតអោយកូនស្រីតូចរបស់ខ្លួន កាន់ និងកាច់ចង្កូតរថយន្តទំនើប  Audi  ពេល
កំពុងធ្វើដំណើរនៅលើដងផ្លូវ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារ
ព័ត៌មានបរទេស singaporeseen ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ

បើទោះជាមិនបានដឹងថា    វីដេអូមួយនេះ ​ បានកើតនៅកន្លែងណាអោយពិតប្រាកដ តែបើ
តាមមតិរិះគន់    ក៏បានលើកឡើងដដែលៗ  ដោយបញ្ជាក់យ៉ាងច្បាស់ផងដែរថា  ឪពុករូប
នោះអីក៏ចិត្តសឿងដល់ថ្នាក់នេះ  មិនគួរណា  បែកគំនិតធ្វើរឿងអញ្ចឹងសោះ  ចង់បានពាក្យ
សរសើរណាឫ? ផ្ទុយទៅវិញ មានតែមតិរិះគន់ទៅវិញនោះទេ។

ដាច់ខាត    រាល់អ្នកលេងប្រព័ន្ធអ៊ិនធើណេត  មិនគួរណាយកតម្រាប់តាមនោះទេ  អ្វីដែល
ជាការចងចាំនោះគឺថាការធ្វេសប្រហែសតែមួយវិនាទី ជីវីនឹងបាត់បង់,ប្រហែសបាត់ប្រយ័ត្ន
គង់ ។ ជ្រាបកាន់តែច្បាស់  ថាតើឪពុករូបនេះ  បែកគំនិតយកជីវិតកូនស្រីមកលលេងបាន
យ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen


Tags: international news strange news unbelievable news pic