ព័ត៌មានអន្តរជាតិ ៖ វិដេអូចោរស្ទើរភ្លើង ត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្ថិភាព បន្ទាប់
ពីគេចេញធ្វើប្រតិបត្តិការ ដោយបានភ្លេចយកស្រោមមុខមកជាមួយ ជំនួសវិញនូវធុងស្ពេត្រូ
ដើម្បីជាការបិទបាំងពីអត្តសញ្ញាណ ពីសំណាក់កាម៉េរ៉ាសុវត្តិភាព នេះយោងតាមរបាយការ
ណ៍ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស ។
គួរបញ្ជាក់ផងដែរថា ក្រោយមកបន្ទាប់ពីមានការតាមដានស៊ើបអង្កេត ក៏ឈានទៅដល់ការ
ចាប់ឃាត់ខ្លួនបុរសម្នាក់ ដែលជាចោរស្ទើរភ្លើងរូបនោះ ពោលគឺ គេមានឈ្មោះថា Richard
Boudreaux ជាពលរដ្ឋ រស់នៅក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត បើតាមប្រភពដដែលបានបន្ថែមថា អំឡុងពេលដែលចេញធ្វើប្រតិប
ត្តិការលួចលុយនៅភោជនីយដ្ឋានអាហារសមុទ្រដែលលោកRichardធ្លាប់បំរើការងារនោះ
លោក Richard បានដឹងថា នៅក្នុងហាងនោះបានបំពាក់នូវកាម៉េរ៉ាសុវត្តិភាព ដូច្នេះជំនួស
អោយការភ្លេចនូវស្រោមមុខ លោក Richard ក៏បានយកធុងស្ពេត្រូមកពាក់លើក្យាល ដើ
ម្បីជាការបិទបាំងអត្តសញ្ញាណរបស់ខ្លួន។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីប
ខ្លីខាងក្រោមបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening