CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ អាជាប់គុក វាយបុរសពិការភ្នែក ព្រោះតែដើរឆ្លងថ្នល់យឺតពេក

ព័ត៌មានអន្តរជាតិ  ៖  តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស​​​​  ដែលទើបតែបានចេញ
ផ្សាយកាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា  បុរសដែលជាជនដៃដល់ បើកការ
វាយប្រហារទៅលើបុរសពិការភ្នែកម្នាក់នោះ      ត្រូវបានថតជាប់ជាមួយនឹងកាម៉េរ៉ាទូរស័ព្ទដៃ
ខណៈពេលគាត់ខឹងបុរសពិការភ្នែកនោះដើរឆ្លងផ្លូវយូរពេក។

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍ដែលនឹកស្មានមិនដល់មួយនេះ បានកើតឡើងនៅឯជា
យក្រុង ជិតរដ្ឋ Newcastle ចក្រភពអង់គ្លេស។ លើសពីនេះទៅទៀត បើយោងតាមសម្តីសាក្សី
ដែលបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែក បាននិយាយបញ្ជាក់អោយដឹងថា​  បុរសដែលជា
ជនពិការភ្នែករូបនោះ បានដើរឆ្លងកាត់ផ្លូវ រួមមានប្អូនថ្លៃស្រី ក៏ដូចជា ប្អូនប្រុសនៅចាំមើលថែ
រំពេចនោះ ខណៈពេលដែលគាត់ដើរឆ្លងផ្លូវយឺតពេក  បុរសបើកឡានមិនស្គាល់អត្តសញ្ញាណ
ក៏ចាប់ផ្តើមផ្ទុះកំហឹង ហើយបើកការប្រហារមកលើបុរសពិការភ្នែកតែម្តង។

ដោយឃើញហេតុការណ៍បែបនោះ​ អូនថ្លៃស្រី ក៏ដូចជា ប្អូនប្រុសដែលជានៅចាំមើលថែនោះ
ក៏ចេញមុខការពារ  ខណៈពេលដែលរំពេចនោះ ក៏មានការឈ្លោះប្រកែកវាយតប់គ្នាតែម្តង ។
មិនត្រឹមតែប៉ុណ្ណោះ លោក Fry  ដែលជាសាក្សីរួបនេះ បានបន្ថែមថា ខ្ញុំសឹងតែមិនជឿថាមាន
ជនអគតិអាចធ្វើទៅលើបុគ្គលមា្នក់ ដែលគ្មានលទ្ធភាពក្នុងការការពារខ្លួនឯងបានទៅកើត ។

គួររំឭកផងដែរថា  ភ្លាមៗនោះ   ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចដោយ
ធ្វើការចាប់ឃាត់ជនដៃដល់ រង់ចាំការទោសទៅតាមផ្លូវច្បាប់ ស្របពេលដែលការស៊ើបអង្កេត
នៅតែបន្ត៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ninemsn


Tags: international news strange entertainment