CamNews

មិនគួរឲ្យជឿ 

"ទោងយក្ស" ល្បែងគ្រោះថ្នាក់ រន្ធត់បំផុត ស្ទើរតែមិនធ្លាប់មាន (មានវីដេអូ)

ស្ទើរតែមិនគួរជឿ   ៖ ​​ដោយមានទីតាំងស្ថិតនៅជាយជ្រលងភ្នំ  ដែលមានកំពស់ដល់ទៅជិត
៤០០ ម៉ែត្រ ពីលើទន្លេ Colorado ឧបករណ៍ជិះលេងកំសាន្ត Giant Canyon Swing មាននៅ
ក្នុងឧទ្យានជាតិ Glenwood Caverns Adventure Park សហរដ្ឋអាមេរិក ឧបករណ៍ជិះលេង
កំសាន្ត ដូចយោងទោងមួយនេះ   វាមិនសាមញ្ញ  ដូចអ្វីដែលលោកអ្នកធ្លាប់បានគិតនោះទេ
ពោលគឺ   វាមានលក្ខណៈរន្ធត់ហួស  ខណៈពេលដែលក្រុមមនុស្សមួយចំនួន    មិនចាំបាច់
ឡើងទៅជិះនោះទេ គ្រាន់តែមើលក៏ស្ងើចបាត់ទៅហើយ។

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា   ស្ថាបនិកដែលបានរកឃើញ  ក៏ដូចជា
បង្កើតឡើងនូវឧបករណ៍ជិះលេងកំសាន្ត   ដូចយោងទោងមួយនេះ  មានឈ្មោះថា  លោក
Steve Beckley វ័យ ៤១ ឆ្នាំ។ ជាការពិត   គ្រាន់តែស្ថាបនិកដែលបានរកឃើញក៏ធ្លាប់បាន
ជិះវាម្តងរួចមកហើយ ហើយគាត់បានលាន់មាត់ថា វាពិតជារន្ធត់លើសពីការរំពឹងទុករបស់
គាត់ទៅទៀត។

គួររំឭកផងដែរថា   Giant  Canyon  Swing  មួយគ្រឿងនេះ​  ត្រូវបានគេបំពាក់ឡើងនៅលើ
ជាយជ្រលងជ្រោះ ដែលមានកំពស់ដល់ទៅ ៤០០ ម៉ែត្រ  ពីលើសមុទ្រ​  Colorado   ហើយ
បើនិយាយពីល្បឿននៃការយោងវិញ មានល្បឿនដល់ទៅ ៥០ ម៉ាយ ក្នុងមួយម៉ោង។ ជ្រាប
កាន់តែច្បាស់ តានដានទស្សនាវីដេអូ ដែលមាននៅខាងក្រោមនេះ ទាំងអស់គ្នាណា ៖

ដោយ ៖ ពិសី
ប្រភព ៖​ odd


Tags: international news strange news video news pics