រថយន្ត Toyota Hilux Vigo ម៉ូដែលថ្មី ឆ្នាំ២០១៤ គឺជាប្រភេទរថយន្ត ដ៏ប្រណិតមួយ ដែលរាងខ្ពស់ ធំ
មាំ ងាយស្រួលបើកបរ និង ធ្វើដំណើរ ទៅផ្លូវឆ្ងាយប្រកប ដោយសុវត្ថិភាពខ្ពស់។ គ្រប់ម៉ូដែលរបស់
រថយន្ត Toyota Hilux Vigo មិនការផ្លាស់ប្តូរអ្វីច្រើននោះទេ គឺផ្លាស់ប្តូរតែខាងក្រៅ និង បន្ថែមសមត្ថ
ភាពប្រព័ន្ធបច្ចេកវិជ្ជា និងឧបករណ៍ទំនើប នៅខាងក្នុង ដើម្បីបង្កើន ភាពកាន់តែងាយស្រួលបន្ថែម
ទៀត សំរាប់អ្នកប្រើប្រាស់។
រថយន្ត Toyota Hilux Vigo ម៉ូដែលថ្មី ឆ្នាំ២០១៤ បានផ្លាស់ប្តូរនូវផ្នែកខាងក្រៅ ដូចជា៖ ស្តប់ស៊ីញ៉ូ
មុខក្រោយ និង អំពូលបំភ្លឺភ្លើងខាងមុខថ្មី សំបកកង់ថ្មី និង បានបន្ថែមផ្នែកមួយចំនួនទៀតថ្មី ដើម្បី
ឱ្យមានការចាប់អារម្មណ៍ និង ភាពទាក់ទាញ សំរាប់អតិថិជន។
ចំណែកនៅផ្នែកខាងក្នុងវិញ រថយន្ត Toyota Hilux Vigo បានផ្លាស់ប្តូរ និងបន្ថែមឧបករណ៍ថ្មីទំនើប
ស្ទើរតែទំាងស្រុង ដូចជា៖ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ប្រព័ន្ធ Touch Screen 2 DIN CD DVD/CD/
MP3/WMA, Bluetooth Connectivity, New USB AUX Connection និង កៅអីអង្គុយស្វ័យប្រវត្តិដ៏
ទំនើប ដើម្បីសម្រួលភាពកាន់តែងាយស្រួលដល់អ្នកបើកបរបានយ៉ាងប្រសើរ៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ toyota-dealer