CamNews

ព័ត៌មានអន្តរជាតិ 

អ្នកជំនួញប្រុសដេកពេទ្យ ក៏ព្រោះតែចាញ់ប្រាក់ច្រើនជាង ២៥,០០០ ដុល្លារ ក្នុងរយៈពេលត្រឹមតែ ១២ម៉ោង

ព័ត៌មានអន្តរជាតិ ៖​  អ្នកជំនួញប្រុសដេកពេទ្យ ក៏ព្រោះតែចាញ់ប្រាក់ច្រើនជាង ២៥,០០០
ដុល្លារ នៅឯកាស៊ីណូ ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងតែប៉ុណ្ណោះ នេះបើយោងតាមសេចក្តី
រាយការណ៍ព័ត៌មានពីទំព័របរទេស Happening ។

គួរបញ្ជាក់ផងដែរថា   ​​ អ្នកជំនួញប្រុស ជនជាតិអ៊ីតាលី រូបនោះ មិនទាន់ត្រូវបានបញ្ជាក់អត្ត
សញ្ញាណនោះទេ ។ ប្រភពដដែលបានបន្ថែមអោយដឹងថា ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោង
បុរសម្នាក់នេះ បានចាញ់ប្រាក់ដល់ទៅជាង ២៥,០០០ ដុល្លារឯណោះ ជាមួយនឹង Slot Mac-
hine នៅឯកាស៊ីណូមួយកន្លែង ក្នុងក្រុង Bergamo ភាគខាងជើងប្រទេសអ៊ីតាលី។

បន្ទាប់ពីចាញ់ប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលដល់ខ្លីនោះ បុរសម្នាក់នេះក៏ចាប់
ផ្តើមច្រឡោតខឹង និងមានអំពើហឹង្សាផងដែរ   ស្របពេលដែលគាត់បានស្រែកលឺៗថា គាត់
នឹងប្តឹង ក៏ព្រោះតែមានអ្នកកំណត់ដំណើរការនៃ Slot Machince ដែលគាត់បានលេង។

ភ្លាមៗនោះ    ក៏មានការអន្តរាគមន៍ពីភ្នាក់ងារមានសមត្តកិច្ច  ដោយបានបញ្ជូនគាត់ទៅកាន់
មន្ទីរពេទ្យ  ដែលក្រោយមកគាត់ទទួលថ្នាំរម្ងាប់អារម្មណ៍ឈឺចាប់  (sedate)  ដែលបានផ្តល់
ដោយជំនួយការវេជ្ជបណ្ឌិត៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening


Tags: international news strange entertainment