កីឡាករ Rafael Nadal បានដកខ្លួនចេញពីការប្រកួត Paris Masters នៅ ទីក្រុងប៉ារីស
និង ATP World Tour Final នៅ ទីក្រុងឡុង ពីព្រោះតែបញ្ហា របួសជង្គុងរបស់លោករើ
ឡើងវិញ។
Nadal បាននិយាយថា “ខ្ញុំសង្ឃឹមថានឹងអាចមកលេងវិញបានក្នុងពេលឆាប់ៗនេះ ពេល
ដែលខ្ញុំបានធូរស្បើយពីរបួសរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ខកចិត្តណាស់ដែលបានខកខាន
ការប្រកួតទាំង ២នេះ”។
លោក Rafael Nadal បានឋិតនៅក្នុងកីឡាករជំរុះឡើងចំនួន ៨ នាក់។ ដោយសារអវត្ត
មានរបស់លោក ធ្វើឲ្យកីឡាករដែលនៅលំដាប់ថ្នាក់លេខ ៩ ឡើងមកលេងជំនួសលោក
វិញ៕
ដោយ៖ តុលា
ប្រភព៖ bbc