ម៉ាឡេស៊ី ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Barak Obama បានបង្ហាញអារម្មណ៍រីករាយ ក្នុងការបកស្រាយនូវសំណួរ ពីនិស្សិតស្រីកម្ពុជា នៅក្នុងកិច្ចជំនួបមួយ រវាងលោក Obama ជាមួយសមាគមន៍មេដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ (YSEALI) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤កន្លងទៅ នៅក្នុងសាកលវិទ្យាល័យម៉ាឡេស៊ី ដោយមានការចូលរួមពីនិស្សិត និងសាស្ត្រាចារ្យមកពីតំបន់អាស៊ីជាច្រើន។
តាមរយៈវីដេអូបានបង្ហាញថា និស្សិតស្រីដែលបានលើកជាសំណួរ ទៅកាន់ប្រធានាធិបតី សហរដ្ឋអាម៉េរិកដំបូងគេរូបនេះ មានឈ្មោះ សុខគីម ជានិស្សិតខ្មែរមួយរូប បានជាប់អាហាររូបករណ៍ ទៅសិក្សានៅក្រៅប្រទេស ដោយនាងបានសួរ ទៅកាន់លោក Obama ថា «តើអ្វីជាក្តីស្រមៃរបស់អ្នក នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំ? ហើយតើអ្នកសម្រេចវា ដោយរបៀបណា?»
ជាមួយនឹងសំណួរមួយនេះ បានធ្វើឲ្យលោក Obama មានការភ្ញាក់ឡើង ដោយមាននិយាយលេងថា វាជាសំណួរខ្លីមែនពិត តែមិនធម្មតានោះទេ។
សំណួរខ្លីមួយរបស់និស្សិតខ្មែររូបនេះ បានធ្វើឲ្យលោក Obama បកស្រាយដោយជីកកកាយ ពីប្រវត្តិកាលពីគាត់សិក្សា ថ្នាក់វិទ្យាល័យ ជូនដល់អ្នកដែលបានចូលរួម រហូតដល់ទៅជាង ៥នាទីឯណោះ៕