មិនគួរអោយជឿ ៖ បើយោងតាមប្រភពសារព័ត៌មានប្លែកបរទេស huffingtonpost ដែលទើប
តែបានចេញផ្សាយអត្ថបទខ្លួនកាលពីចុងខែមីនាកន្លងទៅនេះ អោយដឹងថា ស្រ្តីម្នាក់ត្រូវបាន
រកអោយឃើញថា មានភាពភ័យរន្ធត់ជាខ្លាំង ខណៈពេលដែលនាងបើកឡានសុខៗ ស្រាប់
តែរកឃើញពស់មួយក្បាល នៅក្រោមជើងរបស់នាង ភ្លាមៗនោះ នាងក៏បានប្តឹងភ្នាក់ងារ
មានសមត្តកិច្ច។
គួរបញ្ជាក់ផងដែរថា ករណីដ៏គួរអោយរន្ធត់ខាងលើនេះ បានកើតឡើងទៅលើស្រ្តីម្នាក់ឈ្មោះ
Angie Guerrero វ័យ ៤៤ ឆ្នាំ ជាពលរដ្ឋមកពីរដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ ទន្ទឹមនឹង
ការមានអារម្មណ៍ភ័យខ្លាច ប៊ិះនឹងបុកឡានផ្សេងទៀត ដែលបានធ្វើដំណើរនៅលើដងផ្លូវ
រួមគ្នានោះ លោកស្រីក៏បានប្រឹងទប់អារម្មណ៍ ដោយបញ្ឈប់ឡាន និងនាំយកឆ្កែពីរក្បាលរត់
គេចចេញពីក្នុងឡានមួយរំពេច ដែលក្រោយមក ក៏បានទូរស័ព្ទប្តឹងភ្នាក់ងារក្រុមមន្រ្តីប៉ូលីស
មានសមត្តកិច្ច។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្តី្រជំនាញ ដោយធ្វើការចាប់ពស់មួយ
ក្បាលនោះ ស្របពេលដែលមានការបញ្ជាក់អះអាងផងដែរថា ពស់ប្រភេទនេះ វាមិនមាន
ពិសនោះទេ។ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ៖
ដោយ ៖ ពិសី
ប្រភព ៖ huffingtonpost