CamNews

ភាពយន្ត 

The Dictator ភាពយន្តសំណើចប្រចាំឆ្នាំ ២០១២

ជីវិតរស់នៅក្នុងនាមជាអ្នកគ្រប់គ្រងប្រទេសផ្ដាច់ការនិយមបែបគ្រួសារ (Dictatorship) នឹងត្រូវបាន
ផ្លាស់ប្ដូរដោយពោរពេញទៅដោយសំណើចក្នុងខ្សែភាពយន្តរឿង The Dictator។

នាំមកជូនលោកអ្នកដោយអ្នកដឹកនាំរឿងលោក Larry Charles ចូលរួមសហការផលិតដោយ Sa-
cha 
Baron CohenAlec BergDavid MandelJeff SchafferScott Rudin និង Dan Maze។ សម្ដែង
ដោយ
កំពូលតារាភាពយន្តកំប្លែង Sacha Baron Cohen និងតារាល្បីៗដូចជា Anna Faris, Jason
Mantzou
kas, Ben Kingsley ក៏ដូចជាមានការចូលរូមពីតារាសម្ដែងល្បីៗជាច្រើនរូបទៀត។

ខ្សែភាពយន្តនេះនិយាយពីដំណើរនៃការរស់នៅរបស់មេដឹកនាំប្រទេសដែលកាន់របស់ផ្ដាច់ការគឺ
សាធារណៈរដ្ឋ Wadiya ដែលដឹកនាំដោយលោកឧត្តមសេនីយ Aladeen ដែលសម្ដែងដោយកំពូល
តារាសម្ដែងរឿងបែបកំប្លែង Sacha B. Cohen។ មេដឹកនាំសាធារណៈរដ្ឋរូបនេះបានបន្តកាន់កាប់
អំណាចពីឪពុករបស់ខ្លួន ហើយមានមហិចតាចង់បានអាវុធប្រល័យលោកដោយសារតែច្រណែន
នឹងមិត្តភ័ក្ររបស់ខ្លួនដូចជាមេដឹកនាំអ៊ីរ៉ង កូរ៉េខាងជើង និងចិន ដែលពួកគេសុទ្ធសឹងតែមានអាវុធ
ប្រល័យលោកទាំងអស់។ តែដោយសារតែសហរដ្ឋអាមេរិក និងប្រទេសក្នុងបណ្ដាសមាជិកក្នុង
អង្កការសហប្រជាជាតិបានស្នើរសុំអោយមានការស៊ើបអង្កេតពីគំរោងអាវុធប្រល័យលោកនេះទើប
មេដឹកនាំផ្ដាច់ការរូបនេះត្រូវមកបង្ហាញខ្លួនដើម្បីដោះសារពីការពិតនៅទីក្រុង New York តែសំណាង
មិនល្អគេត្រូវបានក្បត់ដោយមនុស្សជំនិតរបស់ខ្លួនដោយបានចាប់ Aladeen កោរពុកចង្ការចេញបាន
ជំនួសដោយមនុស្សក្លែងបន្លំដើម្បីប្រកាសប្រទេស Wadiya ជាប្រទេសប្រជាធិបតយ្យ ហើយខ្លួននឹង
បានគ្រប់គ្រងការលក់ប្រេងឆៅរបស់ប្រទេស។ ឧត្តមសេនីយ Aladeen នឹងធ្វើគ្រប់យ៉ាងដើម្បីការពារ
អំណាចផ្ដាច់ការរបស់ខ្លួនជាពិសេសគឺមិនអោយខុសបណ្ដាំឪពុកដែលផ្ដាំថាមិនអោយលក់ប្រេងទៅ
អោយបរទេសនោះឡើយ។

ខ្សែភាពយន្តនេះពោរពេញទៅដោយទស្សនីយភាពកំប្លែងសើចចុកពោះព្រោះគ្រប់ឈុតគ្រប់ឆាក
សុទ្ធសឹងតែបង្កប់នូវអត្ថន័យកំប្លែងទាំងពាក្យសម្ដី និងកាយវិការ។ ហើយខ្សែភាពយន្តនេះបានទទួល
ការគាំទ្រដោយរកបានចំណូល ១៧ លានដុល្លាកន្លះ ត្រឹមរយៈពេល ១ សប្ដាហ៍ដំបូងនៃការចាក់
បញ្ចាំង។ ហើយកាលពីរាត្រីថ្ងៃទី ២ កក្កដា ម្សិលមិញនេះមានការចាក់បញ្ចាំជាលើក ១ នៃខ្សែភាព
យន្តរឿង The Dictator នៅរោងភាពយន្ត Legend Cinema ដែលទទួលបានការគាំទ្រពីសំណាក់
ប្រិយមិត្តជាយុវវ័យជាច្រើនកុះករ។

ជាមួយគ្នានេះផងដែរដោយសារតែរឿងនេះជារឿងដែលឋិតក្នុងកម្រិត Rated R ដែលមានលាយ
ជាមួយនឹងពាក្យអសុរសក៏ដូចជាឈុតឆាកមិនសមរម្យ គឺតម្រូវអោយអ្នកដែលចង់ទស្សនាត្រូវមាន
អាយុចាប់ពី ១៧ ឆ្នាំឡើងទៅ។ ហើយខ្សែភាពយន្តរឿង The Dictator នឹងមានចាក់បញ្ចាំងជាសាធា
រណៈនៅរោងភាពយន្ត Legend Cinema ផ្សារទំនើប CityMall ជាន់ទី ៣ និងរោងភាពយន្ត The Cine
Plex ផ្សារទំនើបសូរីយាជាន់ទី ៥ ចាប់ពីថ្ងៃទី ៥ កក្កដានេះតទៅ៕

ដោយ៖ ម៉ូកា 


Tags: The Dictator movie