CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំ Chelsea ទទួលរងការចោទប្រកាន់ពី FA ក្រោយពីរពិសមាត់ប៉ះពាល់ដល់ អាជ្ញាកណ្ដាល

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea លោក​ Jose Mourinho ត្រូវបានទទួលរងការចោទប្រកាន់ យ៉ាង​ធ្ងន់ធ្ងរ ដោយសមាគមន៍កីឡាបាល់ទាត់​ ពីបទ ការលើកអំណះអំណាង ថា​មានករណីពីក្រោយខ្នង ដែល​ជម្រុញឲ្យអាជ្ញាកណ្ដាល សម្រេចចិត្ដប្រឆាំងនឹងក្រុមរបស់គាត់។ 

សមាគមន៍កីឡាបាល់ទាត់ បានធ្វើការចោទប្រកាន់ ថ្នាក់ដឹកនាំ ក្រុម Chelsea ជាមួយនិងការសម្ដែងឥរិយាបទមិនល្អ ដែលបង្ហាញឡើងថា អាជ្ញាកណ្ដាលបានទទួលរងសម្ពាធពីក្រោយខ្នង ប្រឆាំងទៅនិង​ក្រុមរបស់គាត់ កាលពីប្រកួតជាមួយ Southampton ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤ ក្នុងលទ្ធផលពិន្ទុ ស្មើគ្នា។ 

ពាក្យសម្ដីគាត់បានលើកឡើង ជាមួយអ្វី ដែលគាត់បានយល់ ហើយប៉ះពាល់ដល់ FA នោះគឺថា ក្រុម​​របស់​គាត់ គួរតែទទួលបានការប៉េណង់ទី ១ គ្រាប់ប៉ុន្ដែបែជាត្រូវទទួលបានការបង្វែទិសដៅ ហើយ ច្រាន​ចោលពីអាជ្ញាកណ្ដាលទៅវិញ ។ ពាក្យសម្ដីរបស់គាត់ពេលនេាះ គឺត្រូវបានលើកឡើង ក្រោយពីក្រុម​ទាំង ២ បានបញ្ចប់ការប្រកួត​ក្នុងពិន្ទុ ១ ស្មើ ហើយទទួលបានរងការប៉ះទង្គិចដល់ FA ។ 

ស្របគ្នានិងការបង្ហាញឡើងដូច្នោះ សេចក្ដីប្រកាសរបស់ FA បានលើកឡើងថា ការចោទប្រកាន់មួយនេះ ត្រូវបានធ្វើឡើង ដោយឆ្លុះបញ្ជាំងពី ទោសកំហុសនៃការប្រព្រឹត្ដមិនល្អដែលអាចបង្ករឲ្យបាត់បង់​សណ្ដាប់ធ្នាប់ដល់ការប្រកួត​ ជាពិសេស ហេតុការណ៍ទាំងឡាយណាដែលទាក់ទងនឹង អាជ្ញាកណ្ដាល។​

ថ្នាក់ដឹកនាំ Chelsea ត្រូវប្រឈមមុខដោះស្រាយជាមួយ បញ្ហានេះ រហូតដល់ ថ្ងៃ ទី ១៣ ខែមករា ឆ្នាំ ២០១៥ ក្រោមការចោទប្រកាន់ មួយនេះ ។  ហើយរឿងរ៉ាវបន្ដទៀតនោះ  Mourinho មិនបានចូលរួម​សន្និសិទ្ធការសែត​សម្រាប់ថ្ងៃសុក្រនេះ មុនពេលក្រុមត្រូវប្រកួតជាមួយ Newcastle ថ្ងៃចុងសប្ដាហ៍។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Chelsea