ចម្លែកៗ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស huffingtonpost
អោយដឹងថា នាងមច្ឆា Jenni Conti ដែលមានឈ្មោះពិត Eden Sirene ត្រូវបានក្រុមអាជ្ញា
ធរមានសមត្ថកិច្ចមកពីរដ្ឋ Florida សហរដ្ឋអាមេរិក ធ្វើការព្រមាន ក៏ដូចជាបំរាមនាង ក្នុង
ការស្លៀកឈុតសម្លៀកបំពាក់ នាងមច្ឆាធ្វើពីស៊ីលីកូន ហែលទឹកលេងក្នុងអាងទឹកសាធារ
ណៈ។
យ៉ាងណាមិញ បើយោងតាមគោលនយោបាន ក្រុមប្រឹក្សាអភិវឌ្ឈន៍សហគមន៍បានគូស
បញ្ជាក់បន្ថែមអោយដឹងថា ពិតជារឿងមិនអាចទៅរកនោះទេ កាលដែលពាក់កន្ទុយត្រី
មកហែលទឹក នៅតាមទីសាធារណៈបែបនេះនោះ ព្រោះតែគ្មានចំណាត់ការគោលនយោ
បាយ។ លើសពីនេះ បើតាមការអោយដឹងពីសមាជិកក្រុមប្រឹក្សាអភិវឌ្ឈន៍សហគមន៍បាន
អះអាងថា ពួកយើង ពិតជាមានចំណាប់អារម្មណ៍ នឹងចេតនារបស់នាង ក៏ប៉ុន្តែការគ្រង
ឈុតសម្លៀកបំពាក់មួយនេះ វាគឺជាការព្រួយបារម្ភពីសុខសុវត្ថិភាព ផ្ទាល់ខ្លួនផងដែរ ក៏
ព្រោះតែវាអាចនឹងមានគីឡូធ្ងន់។
ដោយឡែក បើយោងតាមសម្តីនាង Sirene អោយដឹងថា ៖ តាមពិតទៅ កន្ទុយត្រីមួយនេះ
ពិតជាមិនធ្ងន់ណាស់ណានោះទេនាងខ្ញុំពិតជាស្រឡាញ់វាខ្លាំងណាស់ហើយវាងាយស្រួល
ក្នុងការធ្វើចលនាថែមទៀតផង ។ ជាការពិត នាងខ្ញុំអាចនឹងហែលទឹកដោយស្តិតនៅក្នុង
តសម្លៀកបំពាក់កន្ទុយត្រីនេះបាន លុះត្រាណា មានការកក់នូវអាងហែលទឹកនៅតាមទី
សាធារណៈនេះជាមុនសិន៕
ដោយ ៖ ពិសី
ប្រភព ៖ huffingtonpost