CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួនបុរសម្នាក់ ពីបទបង្ខំអោយ គូដណ្តឹងលេបជញ្ជៀន បន្ទាប់ពីនាង សុំបែក

ព័ត៌មានអន្តរជាតិ ៖     បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានព្យាយាមធ្វើអោយគូ
ដណ្តឹងរបស់ខ្លួនឈ្លក់ តាមរយៈការអោយលេបជញ្ជៀនភ្ជាប់ពាក្យ  បន្ទាប់ពីនាងសុំចែកផ្លូវ
នេះបើតាមការអោយដឹងពីភ្នាក់ងារប៉ូលីស។

គួរបញ្ជាក់ផងដែរថា បុរសដែលត្រូវបានចាប់ឃាត់ខ្លួនរូបនោះ មានឈ្មោះថា Faron Tho-
mpson វ័យ ២៩ ឆ្នាំ ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមអោយ
ដឹងផងដែរថា  ការចាប់ឃាត់ខ្លួនអាចធ្វើទៅបាន បន្ទាប់ពីគួដណ្តឹងរបស់គាត់ បានប្តឹងទៅ
៩១១ ក្រោយពីបានរត់ចេញពីកណ្តាប់ដៃគូដណ្តឹងរបស់ខ្លួន ពោលគឺ រត់ចេញពីផ្ទះ ដែល
មានទីតាំងនៅ Orlando រដ្ឋ Florida សហរដ្ឋអាមេរិក៕

ដោយ ៖ ពិសី
ប្រភព ៖ Happening


Tags: international news strange entertainment