ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌
មានបរទេស emirates247 កាលពីសប្តាហ៍កន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសជាស្វាមី
ចិត្តខ្លាំង វ័យ ៣៧ ឆ្នាំ ជនជាតិអេហ្ស៊ីបម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីភ្នាក់ងារប៉ូលីសបានរកឃើ
ញថា គាត់បានកាត់អណ្តាតភរិយារបស់ខ្លួន មុនពេលកាប់សម្លាប់នាងទៅជា ៤ ចំរៀក ក៏ដោយ
សារតែនាងបានតិះដៀល ក៏ដូចជារិះគន់ ពីសមត្ថភាពលើគ្រែរបស់គាត់ ដោយប្រៀបធៀបទៅ
នឹងប្តីមុនរបស់នាង។
គួរបញ្ជាក់ផងដែរថា បុរសជាស្វាមីចិត្តខ្លាំង វ័យ ៣៧ ឆ្នាំរូបនោះមានឈ្មោះថា Nadia S រីឯស្រ្តី
ជាភរិយាដែលជាជនរងគ្រោះរូបនោះវិញមានឈ្មោះថា Imam Abu Shaleeta ពួកគេទាំងពីរនាក់
ជាពលរដ្ឋរស់នៅក្នុងប្រទេសអេហ្ស៊ីប។
លើសពីនេះទៅទៀត របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា ការចាប់ឃាត់ខ្លួន
បុរសដែលជាជនដៃដល់រូបនេះ អាចធ្វើទៅបាន បន្ទាប់ពីអ្នកភូមិបានឃើញសាកសពនៅក្បែរ
ភូមិរបស់ពួកគេ ហើយធ្វើសេចក្តីរាយការណ៍ទៅដល់ភ្នាក់ងារមានសមត្តកិច្ច ។ ក្រោយពីពិនិត្យ
មើលអត្តសញ្ញាណច្បាស់លាស់អំពីសាកសព ក៏ឈានទៅដល់ការចាប់ឃាត់ខ្លួនបុរសជាជនដៃ
ដល់តែម្តង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ emirates247