ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មី ប្រចាំផលិតកម្មថោន ដែលមានដើមកំណើត ជាខ្មែរសុរិន្ទអ្នកនាង ចេន សាយចៃ ត្រូវបានគេមើលឃើញ ពីក្តីសង្ឃឹមល្បីឈ្មោះតាមរយៈបទចម្រៀងថ្មីរបស់នាង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ ។ នាងកាន់តែមានប្រជាប្រិយភាពលេចធ្លោ និងជោគជ័យកាន់តែខ្លាំង តាមរយៈបទ «លែងជឿហើយប្រុស» និងបទកន្ទ្រឹមជាច្រើនទៀត ។ ជាពិសេសនឹងធ្វើឲ្យប្រិយមិត្ត អ្នកគាំទ្រ ស្គាល់តារាចម្រៀង ខ្មែរសុរិន្ទ ចេន សាយចៃ កាន់តែច្បាស់ ។
ចម្រៀងមួយបទ ជាការបកស្រាយរបស់ តារាចម្រៀងសំឡេង ផ្អែមស្រទន់ រដឺនៗ អ្នកនាង ចេន សាយចៃ មានចំណងជើងថា «លែងជឿហើយប្រុស» នៅក្នុងផលិតកម្មថោន ត្រូវបានគេរំពឹងខ្លាំងថា អាចផ្ទុះខ្លាំង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ តារាចម្រៀងខ្មែរសុរិន្ទរូបនេះ ត្រូវបានម្ចាស់ផលិតកម្មចម្រៀងថោន ផ្តល់កិត្តិយសឲ្យនាង បានបង្ហើរសំនៀងពីរោះក្រអួនក្រអៅ ដើម្បីកំដរអារម្មណ៍ប្រិយមិត្ត ទស្សនិកជនបានរាំលេងកម្សាន្តសប្បាយរីករាយ នៅក្នុងឆ្នាំថ្មីខាងមុខនេះ ។
ក្រៅពីបទចម្រៀងខាងលើមួយនេះ នៅមានបទជាច្រើនដូចជាបទ «នឹកស្រុកកំណើត» បទ «បាត់ខោខ្លី» បទ «ខ្ជិលនឹងយកប្តី» រួមជាមួយបទចម្រៀងមួយចំនួនទៀត ។ ដូច្នេះកុំឲ្យខាតពេលយូរ ចង់ដឹងថាបទ «លែងជឿហើយប្រុស» របស់អ្នកនាង សាយចៃ ពីរោះរណ្តំចិត្ត និងអាចផ្ទុះដូចការរំពឹងទុក ឬយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល