ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋស្លួតត្រង់ ២២ នាក់ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់
ជីវិតយ៉ាងអណោចអធម បន្ទាប់ពីមានការរអិលបាក់ដីមួយកន្លែងភាគនិរតី ប្រទេសចិន នេះបើ
តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស chinadaily ដែលទើបតែបានចេញផ្សាយកាលពី
វេលាល្ងាចម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា គ្រោះធម្មជាតិរអិលបាក់ដីនេះ បានកើតឡើងកាលពីម្សិលមិញនេះ វេលា
ម៉ោងប្រមាណជាង ៨ និង ២០ នាទីព្រឹក នៅឯភូមិ Gaopo ក្រុង Zhotong ខេត្ត Yunnan ភាគនិ
រតីប្រទេសចិន។
លើសពីនេះទៅទៀត បើតាមប្រភពព័ត៌មានដដែលបានបន្ថែមថា មនុស្សស្លាប់កើនឡើងដល់
២២ នាក់ហើយ ស្របពេលដែលមនុស្ស ២ នាក់ផ្សេងទៀត បានរងរបួស និងច្រើននាក់មួយចំ
នួនផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។
គួររំឭកផងដែរ ក្រុមជួយសង្គ្រោះ ដែលមានសមាជិកដល់ទៅ ៧០០ នាក់ ត្រូវបានបញ្ជូនទៅ
កន្លែងកើតហេតុ ដើម្បីជួយធ្វើការអន្តរាគមន៍ ស្របពេលដែលចំនួននៃអ្នកដែលបានស្លាប់បាត់
បង់ជីវិត អាចនឹងបន្តកើនឡើង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily