ជប៉ុន៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា កូនក្រមុំ 3D (dolls) នៅក្នុងប្រទេសជប៉ុនឯណ្ណោះវិញ គឺហាក់បីដូចជាមានប្រជាប្រិយ
ភាពខ្លាំង សម្រាប់មិត្ដនារីៗ ជាពិសេសគឺក្នុងថ្ងៃមង្គលការ ដ៏ល្អរបស់ពួកគេ។
ក្រុមហ៊ុន Clone នៅឯ Akhibara បានអោយដឹងថា ជារៀងរាល់ថ្ងៃ គឺតែងតែមានកូនក្រមុំជា
ច្រើននាក់ បានមកជួលអោយរៀបចំធ្វើ មុខមាត់របស់គេ អោយជាប់ទៅនឹងកូនក្រមុំ Dolls
តាមរយៈ Digital SLR កាមេរ៉ា និងការច្នៃរូបភាពតាមកម្មវិធី 3D គឺក្នុងគោលបំណងដើម្បី
ទុកសម្រាប់ថ្ងៃពិសេស របស់ពួកគេ (ថ្ងៃមង្គលការ ជាដើម)។
ក្រុមមិត្ដនារី ដែលនឹងក្លាយទៅជាកូនក្រមុំ បាននិយាយថា គេធ្វើបែបនេះ គឺគ្រាន់តែទុកជា
របស់អនុស្សារីយ៍ដ៏ល្អមួយ និងជាថ្ងៃមួយដែលគេមិនអាចបំភ្លេចបាន នៅពេលដែលគេឃើញ
កូននោះ។
ដោយ៖ នារី
ប្រភព៖ dailymail