CamNews

ព័ត៌មានអន្តរជាតិ 

ព្រោះ "Mers" ហុងកុង ចេញសេចក្តីប្រកាស អាសន្ន ហាមពលរដ្ឋខ្លួនធ្វើដំណើរទៅ កូរ៉េខាងត្បូង

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលក្រុង ហុងកុង បានចេញសេចក្តីប្រកាសព្រមាន ហាមមិនអោយមាន ការធ្វើដំណើរទៅកាន់ កូរ៉េខាងត្បូង ដែលកំពុងតែមានបញ្ហាប្រឈមខ្លាំង ជាមួយនឹងការផ្ទុះឡើងនូវ ជម្ងឺឆ្លងផ្លូវដង្ហើម ពីមជ្ឈឹមបូពាហ៍ Middle East Respiratory Syndrome (Mers) ។


សេចក្តីប្រកាសព្រមាន ប្រការនេះ មានន័យថា កូរ៉េខាងត្បូង កំពុងតែពិចារណា  ទៅលើ ការគម្រាម គំហែងដ៏មានសក្តានុពលចំពោះ វិស័យ ទេសចរណ៍ជាតិ ស្របពេលដែល  ពលរដ្ឋ   ទីក្រុងហុងកុង ត្រូវបានណែនាំអោយលុបចោល ដំណើរកំសាន្តចាំបាច់ណាមួយទៅកាន់ កូរ៉េ ខាង ត្បូង ។ បច្ចុប្បន្ន ភាពថ្ងៃអង្គារ រដ្ឋាភិបាល កូរ៉េខាងត្បូង បានប្រកាសអោយដឹងថា   តួរលេខ  អ្នកឆ្លងវីរុស Mers កើន ឡើងដល់ ៩៥ នាក់ហើយ ក្នុងនោះតួរលេខអ្នកស្លាប់បានកើនឡើងដល់ ៧ នាក់ហើយ ។

របាយការណ៍បញ្ជាក់ថា ករណីផ្ទុះជម្ងឺឆ្លង Mers នៅកូរ៉េខាងត្បូង គឺខ្ពស់បំផុតបន្ទាប់ពីដីកំណើតវីរុស Mers នៅមជ្ឈឹមបូពាហ៍ ។ សម្រង់អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី អោយដឹង ថា  ជន រងគ្រោះស្លាប់ ទី ៧ លើក នេះ គឺជាអ្នកជម្ងឺ ភេទស្រី មានវ័យ ៦៨ ឆ្នាំ ដែលធ្លាប់ មានជម្ងឺបេះដូង បានឆ្លងវីរុសដង្ហើម ប្រភេទនេះ  ពីក្រុមអ្នកជម្ងឺ ឆ្លងស្នាក់នៅ ក្នុងមន្ទីរពេទ្យតែមួយ ៕

- អាន ៖ ស្លាប់ទៀតហើយ ដោយសារ ជម្ងឺផ្លូវដង្ហើម Mers ចូលពលករខ្មែរ​ ប្រយ័ត្ន ពីបញ្ហានេះ ទាំងអស់គ្នា


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un Mers