ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស guardian ដែលទើបតែ
បានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
មួយបានកើតឡើងដោយរថយន្តដឹក អ្នកដំណើរបើកបុកបង្កាន់ដៃលើដងផ្លូវ ដែលគ្របដណ្តប់
ដោយព្រិល បានធ្លាក់ចូលទៅក្នុងជ្រលងភ្នំ នៅរដ្ឋ Oregon ភាគខាងលិចឆៀងខាងជើងសហ
រដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី ៣០ ធ្នូ កន្លងមក បង្កឱ្យមានអ្នកស្លាប់យ៉ាងតិច ៩ នាក់ និង
២០ នាក់ផ្សេងទៀតរងរបួស ។
ប្រភពដដែលបន្ថែមថា រថយន្តមួយគ្រឿងនោះផ្ទុកអ្នកដំណើរប្រហែល៤០នាក់ ចេញដំណើរ
ពីក្រុងឡាស់វ៉េហ្គាសឆ្ពោះទៅទីក្រុងវេនគូវើ ប្រទេសកាណាដា ខណៈដងផ្លូវរអិលដោយមាន
ព្រិលកកទើបជាហេតុមើលផ្លូវមិនឃើញទៅ បុកបង្កាន់ដៃក្បែរផ្លូវបណ្តាលឱ្យរថយន្តធ្លាក់ទៅ
ក្នុងជ្រល ងភ្នំមានជម្រៅ៦០ែម៉ត្រ ស្ថិតនៅក្បែរទីក្រុងជេនដលតុន ភាគខាងជើងរបស់រដ្ឋអូ
រ៉េហ្គុន កាលពីព្រឹកថ្ងៃទី៣០ ធ្នូ កន្លងមក ។
គួររំឭកផងដែរថា បើយោងតាមសម្តីសមត្ថកិច្ចប៉ូលិសបានបញ្ជាក់ថា ការជួយសង្គ្រោះបានដំ
ណើរការយ៉ាងលំបាក ដោយសារតំបន់នោះជាជ្រលងភ្នំមានចំណោតចោត ទើបសហការ
ទៅក្រុមជួយសង្គ្រោះមកដាក់ខ្សែយោង ខណៈពេលតួលេខដំបូងប្រទះឃើញមានអ្នកស្លាប់
យ៉ាងតិច៩នាក់ និង២០នាក់ទៀតរងរបួស ។ មិនទាន់មានការបង្ហើបឱ្យដឹងពី ឈ្មោះ និងស
ញ្ជាតិរបស់ជនរងគ្រោះ រួមទាំងអ្នកដំណើរដទៃទៀតនៅឡើយទេ ប៉ុន្តែគេមានជំនឿចិត្តថា
អ្នកដំណើរជាច្រើន មិនមែនជាជនជាតិអាមេរិក ទេ ខណៈពេលប៉ូលិសកំពុងស៊ើបអង្កេតរក
មូលហេតុនៃការគ្រោះ ថ្នាក់ចរាចរណ៍ ទោះជាអ្នកបើកបរនៅរស់រានមានជីវិត ប៉ុន្តែគេមិន
អាចឆ្លើយបានដោយសាររបួសធ្ងន់ ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ guardian