CamNews

ប្លែកៗ 

ប្លែកៗ ​៖ ប្រកាសលក់ប្តី តាមអ៊ិនធើណេត​ បន្ទាប់ពីបានដឹងថា គាត់ផិតក្បត់?

មិនគួរអោយជឿ ៖  ប្រកាសលក់ប្តី  តាមអ៊ិនធើណេត បន្ទាប់ពីរកអោយឃើញថា  គាត់បាន
ផិតក្បត់ ?   តាមពិតទៅ ស្រ្តីសុំមិនបញ្ជេញអត្តសញ្ញាណ  ជនជាតិកាណាដាម្នាក់ មិនបានប្រ
កាសលក់ប្តីជាសាធារណៈនោះទេ តែនាងគ្រាន់តែប្រកាសលក់ជាសាធារណៈនូវរបស់របរប្រើ
ប្រាស់ទាំងអស់ របស់ស្វាមីខ្លួន   បន្ទាប់ពីនាងរកអោយឃើញថា  គាត់មានចិត្តមិនស្មោះត្រង់
ពោលគឺ លួចមានស្រីកំណាន់ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេសspy
ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ ។

លើសពីនេះទៅទៀត   បើយោងតាមប្រភពសារព័ត៌មាន  ដែលបានដកស្រង់សម្តីមិនស្គាល់
អត្តសញ្ញាណជនជាតិកាណាដារូបនោះ  បានបញ្ជាក់ច្បាស់ថា  ៖ សូមស្វាគមន៍របស់សាធារ
ណៈជនទាំងអស់ ដែលមានបំណងមកទិញរបស់ប្រើប្រាស់  របស់ស្វាមីនាងខ្ញុំ  ដែលនឹងប្រ
ព្រឹត្តិទៅនៅផ្ទះនាងខ្ញុំផ្ទាល់  ចាប់ពីម៉ោង ៨ ព្រឹក ថ្ងៃទី៩ មីនានេះទៅ​  ស្របពេលដែលស្វាមី
របស់នាងខ្ញុំ  គាត់ក៏កំពុងតែចេញទៅលំហែរកាយចុងសប្តាហ៍  ជាមួយនឹងស្រីកំណាន់របស់
គាត់៕

ដោយ ៖ រិទ្ធី
ប្រភព ៖ spy


Tags: international news strange news unbelievable news pic