CamNews

កីឡា 

FA ចេញសេចក្ដីថ្លែងការ ពិន័យលើកីឡាករ Diego Costa ដែលសាងកំហុស លើខ្សែការពារ Liverpool

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើម Chelsea ដែលបានសាងកំហុស ២ ដងផ្ទួនៗគ្នា លើកីឡាករខ្សែការ​ពារ​ Liverpool ខណៈដែលគ្មានការចាប់អារម្មណ៍ និង អើពើពីអាជ្ញាកណ្ដាលនោះ ពេលនេះត្រូវ សមា​គមន៍​កីឡាបាល់ទាត់ សម្រេចចេញសេចក្ដីថ្លែងការ ដាក់ទោសជាផ្លូវការ។​

Diego Costa ដែលជាកូនសោសំខាន់របស់ក្រុម Chelsea បានប្រព្រឹត្ដកំហុស ២ ដងផ្ទួនៗខណៈពេលដែល​ក្រុម ត្រូវប្រឈមមុខនឹង​ Liverpool កាលពីថ្ងៃអង្គារ៍ ។ ព្រឹត្ដិការណកំហុសរបស់កីឡាករ ពេលនោះ យោងតាមការបកស្រាយរបស់ FA ពេលនេះ បានអះអាងថា តាមការពិត ភ្ញាក់ងាររបស់ សមាគមន៍មិន​បានមើលឃើញ ផ្ទាល់ទេ ប៉ុន្ដែដោយសារមានការចាប់បានវីដេអូរបស់អ្នកសារព័ត៌មាន ព្រមទាំង ការផ្អើល​មិនមិនសុខចិត្ដ របស់​អ្នកគាំទ្រ ទើប FA សម្រេចចិត្ដស្រាវជា្រវឡើងវិញ ។ ដោយមើលឃើញទោស​កំហុស​ពិតប្រាកដមែន គណៈកម្មការក៏សម្រេច ចេញសេចក្ដីថ្លែងការ ដាក់ទោសកីឡាករ ដោយផ្អាកការចូលរួម​ប្រកួត ចំនួន ៣ ប្រកួតជាមួយក្រុម​។ ​

ផ្អែកតាមការពិន័យនេះ Diego Costa ត្រូវអវត្ដមានពីក្រុម Chelsea សម្រាប់ការប្រកួត ជាមួយ​ Man City នៅថ្ងៃចុងសប្ដាហ៍ខាងមុខនេះ ដែលជាការប្រកួត Premier League ។​ 

អាន៖ Chelsea លត់ Liverpool យ៉ាងចាស់ដៃ ស្របពេល កីឡាកររបស់ខ្លួនក៏ ត្រូវជាប់សង្ស័យផងដែរ (វីដេអូ)

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Chelsea Diego Costa