អន្តរជាតិ ៖ លលាដ៏ក្បាលសត្វចម្លែក ដែលស្ទើរតែមិនគួរអោយជឿ ត្រូវបានរកឃើញនៅឯ
ទីវាលកប់ខ្មោចមួយកន្លែង ក្នុងប្រទេសម៉ិចសិក នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌
មានបរទេស ដេលីម៉ែល ។
គួរបញ្ជាក់ផងដែរថា លលាដ៏ក្បាលសត្វចម្លែកនេះ ត្រូវបានរកឃើញដោយក្រុមបុរាណវត្ថុវិទូ
នៅឯភូមិតូចមួយ (Onavas) នៃប្រទេសម៉ិចសិក។ លើសពីនេះទៅទៀត ក៏មានការបញ្ជាក់អះ
អាងបន្ថែមអោយដឹងផងដែរថា លលាដ៏ក្បាលសត្វចម្លែកនេះ គឺមានអាយុកាល ១០០០ ឆ្នាំ
ទៅហើយ។
មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលក៏បានបន្ថែមអោយដឹងផងដែរថា ការរកឃើញនូវលលាដ៏
ក្បាលសត្វចម្លែក នៅឯភូមិតូចមួយ (Onavas) នៃប្រទេសម៉ិចសិកលើកនេះ ក៏បានរកឃើញ
នូវលលាដ៏ក្បាល ក៏ដូចជា គ្រោងឆ្អឹងមនុស្សពីសម័យបុរាណ ដែលមានចំនួនទាំងអស់ដល់
ទៅ ២៥ ស្របពេលដែលគ្រោងឆ្អឹង និងលលាដ៏ក្បាលមួយចំនួនត្រូវបានសឹករិចរឹល ក៏ដូច
ជាខូចទ្រង់ទ្រាយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល