CamNews

យល់ដឹង 

ចិន៖ ក្មេងប្រុសម្នាក់ស្លាប់ដោយសារញ៉ាំម្សៅទឹកដោះគោ

នៅក្នុងខេត្ត Jiangxi ក្មេងប្រុសម្នាក់បានស្លាប់បន្ទាប់ពីបានញ៉ាំម្សៅទឹកដោះគោរបស់ក្រុម
ហ៊ុន Synutra ដែលបញ្ហានេះ កំពុងត្រូវបានទីភ្នាក់ងារពាណិជ្ជកម្មចិនធ្វើការស៊ើបអង្កេត។



ក្មេងភ្លោះពីរនាក់ស្ថិតនៅក្នុងខេត្ត Jiangxi ចាប់ផ្ដើមមានអាការៈរាក និងកន្ត្រាក់ដៃជើងជាបន្ដ
បន្ទាប់ ក្រោយពីពួកគេបានញ៉ាំទឹកដោះគោ(ប្រភេទម្សៅ)របស់ក្រុមហ៊ុន Synutra។ ក្មេងប្រុស
ម្នាក់ក្នុងចំណោមកូនភ្លោះនោះបានស្លាប់ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងត្រូវ
បានបូជាកាលពីថ្ងៃទី ១០មករាកន្លងទៅ ខណៈដែលបងស្រីរបស់ក្មេងនោះក៏ត្រូវធ្លាក់ខ្លួនឈឺ
ធ្ងន់ និងបានចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី ១១ ខែមករា។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមមន្ដ្រីមានសមត្ថកិច្ចចិន បានធ្វើការហាមឃាត់មិនអោយដាក់
លក់នូវផលិតផលរបស់ក្រុមហ៊ុន Synutra នេះនៅក្នុងស្រុក Duchang ជាកន្លែងដែលកើត
មានបញ្ហាខាងលើ និងបានបញ្ជូនផលិតផលមួយចំនួនទៅកាន់មន្ទីរពិសោធ។


ម្សៅទឹកដោះគោរបស់ក្រុមហ៊ុន Synutra នៅក្នុងហាងមួយនៅ Guangdong
ប្រទេស
ចិន។

ក្រុមហ៊ុន Synutra បានអោយដឹងថា ផលិតផលរបស់ខ្លួន គឺមានស្ដង់ដា និងត្រូវបានទទួល
ស្គាល់ដោយរដ្ឋាភិបាល។ អ្នកដឹកនាំក្រុមហ៊ុនបានចូលរួមសោកស្ដាយចំពោះគ្រួសារជនរង
គ្រោះ ទន្ទឹមនឹងនេះ ក៏បានធ្វើការអំពាវនាវអោយក្រុមនគរបាលធ្វើការស៊ើបអង្កេតដោយប្រុង
ប្រយ័ត្ន និងដោះស្រាយដោយសមហេតុសមផល។


ម្ដាយរបស់ក្មេងស្រីកំពុងបីកូនដែលកំពុងឈឺ បន្ទាប់ពីអោយញ៉ាំទឹកដោះ
គោមានជាតិពុល

គួររំឮកថា វិស័យឧស្សាហកម្មម្សៅទឹកដោះគោរបស់ចិន បានទទួលរងសម្ពាធដោយបញ្ហា
ស្រដៀងគ្នានេះយ៉ាងច្រើនកាលពីឆ្នាំ ២០០៨។ ម្សៅទឹកដោះគោរបស់ក្រុមហ៊ុនធំៗមួយចំនួន
ក្នុងនោះមានក្រុមហ៊ុន Synutra ផងដែរ ត្រូវបានគេរកឃើញថា មានសារជាតិ melamine (សារ
ធាតុមួយត្រូវបានប្រើប្រាស់ដើម្បីធ្វើជាធាតុទន់ និង​ជ័រ)។ ប្រភេទទឹកដោះគោមានជាតិពុលនេះ បានធ្វើអោយក្មេងចំនួន ៦នាក់បានស្លាប់ និង ៣០០.០០០នាក់ផ្សេងទៀតនៅទូទាំងប្រទេស
ចិនបានធ្លាក់ខ្លួនឈឺ៕




ដោយ ៖ សូរីយ៉ា
ប្រភព ៖ Infonet

Tags: chinahealth