CamNews

តារា 

ក្រុមហ៊ុនចំនួន៣ ឈប់ឧបត្ថម្ភលោក Armstrong ក្នុងករណីប្រើប្រាស់គ្រឿងញៀន


លោក Lance Armstrong បានបាត់បង់នូវអ្នកឧបត្ថម្ភសំខាន់ៗ៣ របស់គាត់ បន្ទាប់ពីរបាយ
ការណ៍ពី ភ្នាក់ងារសហរដ្ឋអាមេរិកប្រឆាំងនឹងគ្រឿងញៀន     បានបញ្ជាក់ថាលោកបានប្រើ
ប្រាស់គ្រឿងញៀន។

អ្នកឧបត្ថម្ភសំខាន់ៗទាំងបីនេះមានដូចជា    ក្រុមហ៊ុន Nike  ដែលផ្គត់ផ្គង់លើសំភារៈកីឡា
ក្រុមហ៊ុនផលិតកង់ Trek   និងក្រុមហ៊ុនស្រាបៀ Anheuser-Busch។   លោក Armstrong
ដែលជាជើងឯកប្រណាំងកង់ ៧ជំនាន់មកហើយនោះ  មានវ័យ ៤១ឆ្នាំហើយ   ហើយក៏ជា
នាយករបស់អង្គការសប្បុរស Livestrong ផងដែរ។    ក្រោយពីជាប់ពីបទប្រើប្រាស់គ្រឿង
ញៀនមកលោកបានលាលែងតំណែងពីនាយកអង្គការនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ
ក្រុមហ៊ុនទាំងបីនេះនៅតែជួយឧបត្ថម្ភដល់អង្គការសប្បុរសនេះដដែល។

ចំណែកឯអ្នកឧបត្ថម្ភដទៃទៀតរបស់លោក Armstrong   គឺក្រុមហ៊ុនសំភារៈកីឡារ Oakley
បានប្រាប់អ្នកសាពត៌មានថា ក្រុមហ៊ុននៅតែបន្ត ឧបត្ថម្ភដល់លោក   Armstrong បន្តទៀត
ពីព្រោះថាវាគ្រាន់តែជារបាយការណ៍មួយពី ភ្នាក់ងារសហរដ្ឋអាមេរិកប្រឆាំងនឹងគ្រឿងញៀន
ក៏ប៉ុន្តែពុំទាន់មានការកាត់ក្តីណាមួយពីតុលាការច្បាប់ និងពុំទាន់មានការសំរាច់ចិត្តណាមួយ
ពីសម្ព័ន្តប្រណាំងកង់អន្តរជាតិនៅឡើយ៕

ដោយ៖ រិនដូ

ប្រភព៖ .bbc.


Tags: sport star