CamNews

យល់ដឹង 

ជន​មាន​ឥទ្ធិពល​ទាំង ១០រូប សម្រាប់ឆ្នាំ ២០១៣

ទស្សនាវដ្ដីដ៏ល្បី របស់សហរដ្ឋអាមេរិក Forbes បានចេញផ្សាយនៅថ្ងៃនេះ បុគ្គលដែលមាន
ឥទ្ធិពលជាងគេសម្រាប់ឆ្នាំ ២០១៣ត្រូវបានធ្លាក់ទៅ លើប្រធាននាធិបតីរុស្ស៊ី លោក វ្ល៉ឌឺមៀ
ពូទីន ដោយបានរុញច្រានលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ទៅកាន់
តំណែងលេខរៀងទី២។

ខាងក្រោមនេះគឺជា បញ្ចីឈ្មោះជនដែល មានឥទ្ធិពលទាំង ១០សម្រាប់ឆ្នាំ ២០១៣៖

១. លោក វ្ល៉ឌឺមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី

លោក ពូទីនបានក្លាយជា ប្រធានាធិបតីរុស្ស៊ី ជាលើកដំបូងនៅថ្ងៃទី ០៧ខែឧសភា ឆ្នាំ ២០០០
ហើយកាលពីថ្ងៃទី០៤ខែមីនា ឆ្នាំ ២០១២ លោកបានចាប់ឆ្នោតជា ប្រធានាធិបតីរុស្ស៊ី ក្នុងអាណត្តិ
ទី៣ ដោយទទួលបានសំឡេងឆ្នោត ៦៣,៦ភាគរយ។

២. លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក

លោក បារ៉ាក់ អូបាម៉ា បានក្លាយជា ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០៨ ហើយមក
ដល់ពេលនេះ លោកបានជាប់ឆ្នោតជា ប្រធានាធិបតី សហរដ្ឋអាមេរិក ចំនួន ២អាណត្តិ។

៣. លោក ស៊ី ជិនពីង ប្រធានាធិបតីចិន

លោក ស៊ី ជិនពីង បានដឹកនាំប្រទេសចិន ឲ្យមានការរីកចម្រើន លើវិស័យសេដ្ឋកិច្ច ហើយគោល
នយោបាយធំ របស់លោកនៅគឺការ លុបបំបាត់នូវ អំពើពុករលួយ ហើយច្បាប់នេះក៏ បានចាប់ផ្ដើម
អនុវត្តន៍ ដោយមានមន្ត្រីធំៗ មួយចំនួនត្រូវបានកាត់ទោស ព្រោះជាប់ព័ន្ធ នឹងអំពើពុករលួយ។

៤. សម្ដេចប៉ាប់ ហ្វ្រង់ស៊ីស

ជាសម្ដេងសង្ឈ នៃសាសនាកាតូលិក ដែលមានទីតាំងនៅក្នុងបុរីវ៉ាទីកង់ ជាទីប្រជុំដោយ អ្នកកាន់
សាសនាគ្រឹស្ត។

៥. លោកស្រី អង់ហ្គេឡា ម៉ាគែល ជាអធិការបតីនៃប្រទេសអាល្លឺម៉ង់ 

លោកស្រី អង់ហ្គេឡា ម៉ាគែល ជាអ្នកនយោបាយ និងជាអតីតអ្នកវិទ្យាសាស្ត្រ របស់អាល្លឺម៉ង់
បាន ក្លាយជាស្ត្រីដែលមានឥទ្ធិពល ជាងគេបំផុតនៅក្នុង សកលលោកសម្រាប់ឆ្នាំ ២០១៣។

៦. លោក បៀល ហ្គេត ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft

មិនត្រឹមតែជាបុគ្គលដែលមាន ឥទ្ធិពលលំដាប់ទី៦នោះទេ លោក បៀល ហ្គេតក៏ជា អ្នកមានលំដាប់
កំពូល ចំណាក់ថ្នាក់លេខ១ នៅអាមេរិកផងដែរ។ បច្ចុប្បន្នលោក និងភរិយា បានខ្នះខ្នែងក្នុង ការ
ស្វែងរកការបរិច្ចាកផ្សេងៗ សម្រាប់មូលនិធិ Bill and Melinda Gates Foundation របស់លោក។

៧. លោក ប៊ែន ប៊ើណេក(Ben Bernanke)

ជាអ្នកសេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នជា ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធបម្រុង
នៃ ធនាគារកណ្ដាលអាមេរិក។ លោកមានតួនាទី ទទួលខុសត្រូវទៅ លើហរិញ្ញវត្ថុបម្រុង របស់
ធនាគារ កណ្ដាលអាមេរិក។

៨. លោក អាប់ឌុលឡា ប៊ីន អាប់ឌូឡាស៊ីស អាល់ស៊ូត (Abdullah bin Abdullaziz al-Saud)
ស្ដេចប្រទេសអារ៉ាប់

បានក្លាយជាស្ដេចនៃ ប្រទេសអារ៉ាប់ទី៦ ចាប់តាំងពីថ្ងៃទី០១ខែសីហា ឆ្នាំ ២០០៥ រហូតមកដល់
បច្ចុប្បន្ន ហើយបើតាមរបាយការណ៍ ស្ដេចអង្គនេះ មានទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនប្រមាណ ១៨ពាន់
លានដុល្លារអាមេរិក។

៩. លោក ម៉ារីអូ ដ្រាហ្វី (Mario Draghi)

លោក ម៉ារីអូ ជាអ្នកសេដ្ឋកិច្ច របស់ប្រទេសអ៊ីតាលី ដោយបច្ចុប្បន្ននេះ លោកជាប្រធាន ធនាគារ
កណ្ដាលអឺរ៉ុប។

១០. លោក ម៉ៃឆែល ឌូក (Michael Duke)

ជានាយកប្រតិបត្តិក្រុមហ៊ុន Wal-Mart Store Inc ដែលជាក្រុមហ៊ុន លក់ទំនិញធំមួយរបស់ សហ
រដ្ឋអាមេរិក៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: 10 influential people year 2013 lifestyle knowledge