សឹង្ហបុរី ៖ បើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានបរទេស divaasia ដែលទើបតែ
បានចេញផ្សាយ កាលពីថ្ងៃទី ៣១ ចុងខែកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា បុរស
ម្នាក់ បានចំណាយលុយដល់ទៅ ៨ ពាន់ដុល្លារ នៅក្នុងក្លឹបកំសាន្ត Remy Martin Club
និងបានឈ្នះបេក្ខភាពជាជ័យលាភី ក្នុងការថើប តារាម៉ូដែល ក៏ដូចជា តារាសម្តែងស្រីចិន
នាង Gan Lu Lu ក្នុងរយៈពេលត្រឹមតែ ៥ វិនាទី។
លោក Eric Xu ជាសហគ្រិនវ័យក្មេង ជនជាតិ ដែលបានមកធ្វើការវិនិយោគឆ្លងស្រុក មក
កាន់ប្រទេសនេះ បានប្រាប់ដល់ភ្នាក់ងារសារព័ត៌មានថា ៖ លោកពិតជាមានអារម្មណ៍រន្ធត់
និងរំភើបជាខ្លាំង ក៏ប៉ុន្តែក្រោយពីលោកបានថើបនាងរួច គាត់ពិតជាមានអារម្មណ៍ថាអៀន
និងមិនហ៊ានងើបមុខមើលនាងនោះទេ។
គួរបញ្ជាក់ផងដែរថា លោក Eric Xu គឺជាបេក្ខភាពម្នាក់ ក្នុងចំណោច ៥០០ នាក់ ដែល
បានមកចូលរួមក្នុងកម្មវិធីសម្ភោធក្លឹបរាត្រីមួយនេះ ហើយរាល់បេក្ខភាពទាំងអស់ នឹង
មានឧកាសជាពិសេស ក្នុងការថើបនាង Gan Lu Lu បើសិនណា ធ្វើការចំណាយប្រាក់
ច្រើនជាងគេក្នុងរាត្រីនោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ divaasia