ស្ទើរតែមិនគួរអោយជឿ ៖ មេចុងភៅ អូស្រ្តាលី មួយរូប បានសម្លាប់មិត្តស្រី របស់ខ្លួន រួចកាត់ជាចម្រៀក និងយកទៅស្ងោរ មុនពេលជនដៃដល់ ជាមិត្តប្រុសរូបនេះ ធ្វើអត្តឃាត នេះបើយោង តាម សម្តីមន្រ្តីប៉ូ លីសប្រចាំតំបន់កើតហេតុ ។
យ៉ាងណាមិញ ប្រភពសារព័ត៌មាន ពីទំព័រ ស្កាយញូវ បានចេញផ្សាយបន្តអោយដឹងថា ជន ដៃ ដល់ ជា មិត្តប្រុស មានវ័យ ២៨ ឆ្នាំ លោក Marcus Volkeបានធ្វើការរត់ភៀសខ្លួនចេញទៅរាលហាលនៃសំណង់ អាគារផ្ទះរបស់គាត់ ក្នុងក្រុង Brisbane រដ្ឋ Queensland ប្រទេស អូស្រ្តាលី រួចធ្វើ អត្តឃាត ដោយអារ ក សម្លាប់ខ្លួនឯង នៅពេលវិនាទី ប៉ូលីសចុះទៅដល់ និងស្រាវជ្រាវ នៃ កន្លែង កើតហេតុ បន្ទាប់ពីមាន សេចក្តីរាយការណ៍ ពីអ្នកជិតខាង ថាមានក្លិចអសោចចម្លែក ។
ភ្នាក់ងារសារព័ត៌មានក្នុងស្រុក បានអះអាងអោយដឹងថា ខណៈបានចុះទៅដល់កន្លែង កើេតហេតុ មន្រ្តី ប៉ូលីសប្រចាំតំបន់ បានរកឃើញ បំណែកនៃសាកសព ត្រូវបានយកចំហុយនៅក្នុងឆ្នាំង ខណៈចម្រៀក សាកសពផ្សេងៗទៀត ត្រូវបានរកឃើញ នៅក្នុងធុងសម្រាម ក្រៅផ្ទះជនដៃដល់ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា នារី ជា ជនរងគ្រោះ ត្រូវ ជា មិត្រ ស្រី ជន ដៃដល់ នាងមានឈ្មោះថា Mayang Prasetyo ជាជនជាតិ ឥណ្ឌូនេស៊ី ពួកគេទាំងពីរនាក់ បានជួបគ្នា និងលង់ស្រឡាញ់គ្នា ចាប់តាំងពីបម្រើ ការលើនាវាយក្ស អន្តរជាតិ មកម្ល៉េះ ក្នុងរយៈពេលខ្លី បន្ទាប់មកទៀត ពួកគេទាំងពីរនាក់ ក៏បានរើលំនៅ មកផ្ទះកើតហេតុខាងលើ ។
គួរបញ្ជាក់ថា ករណីឃាតកម្ម សម្លាប់មិត្តស្រី របស់ខ្លួន រួចយកទៅចម្អិនលើកនេះ អាចបែកការណ៍ទៅ បានបន្ទាប់ពីមានសេចក្តីរាយការណ៍ ទៅដល់មន្រ្តីប៉ូលីសប្រចាំតំបន់ ពីសំណាក់ អ្នក ជិតខាង ថាមាន ក្លិនអសោចប្លែកខុសពីសព្វមួយដង ។ ជាលទ្ធផល ក្រោយពី មន្រ្តីប៉ូលីសចុះដល់ទីតាំងកើតហេតុបុរសជាមិត្តប្រុសជនដៃដល់ ក៏បានរត់គេចខ្លួន និងធ្វើអត្តឃាតស្លាប់តែម្តង ក្នុងនោះ មូលហេតុពិត នៃការ ធ្វើឃាតមិត្តស្រីខ្លួន ក៏ដូចជា ពេលវេលា ពិតប្រាកដ នៃការសម្លាប់កាត់ជា ចម្រៀក នោះ ពុំទាន់បានដឹង ជាក់ច្បាស់នៅឡើយទេ ពោល ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត នៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ