ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមសម្តីមន្រ្តីផ្លូវការប្រទេសរុស្ស៊ី បានគូសបញ្ជាក់កាលពី
ថ្ងៃអង្គារនេះអោយដឹងថា អាជ្ញាធរប្រទេសនេះ បានរកឃើញបុរសវ័យក្មេងម្នាក់ រស់នៅតែ
ឯង ពោលគឺនៅក្នុងព្រៃ Siberian ដោយចំណាយពេលវេលាស្ទើរតែកន្លះជីវិត របស់គាត់
ដោយរស់នៅក្នុងខ្ទមក្នុងព្រៃមួយនេះ ជាមួយនឹងឪពុកម្តាយរបស់គេ នេះបើយោងតាម
ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Yahoo ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Belokurikha បានប្រាប់ដល់អាជ្ញាធរមូលដ្ឋានអោយដឹងថា
បុរសដែលត្រូវបានគេរកឃើញរូបនេះ បានកើតកាលពីឆ្នាំ ១៩៩៣ ហើយគាត់បានចូល
ទៅរស់នៅក្នុងព្រៃចាប់តាំងពីឆ្នាំ ១៩៩៧ នៅពេលដែលឪពុកម្តាយរបស់គេ បានសំរេច
ចិត្ត ចាកចេញឆ្ងាយពីសង្គមមនុស្ស។
លុះក្រោយមក ពោលគឺ នៅចុងរដូវក្តៅ ខែឧសភា គេក៏បានសម្រេចចិត្តចេញមករកជំ
នួយពីអ្នកភូមិក្បែរនោះ បន្ទាប់ពីឪពុកម្តាយរបស់គេ ទុកគេនៅតែឯង ក្នុងខ្ទម ក្នុងព្រៃ។
លើសពីនេះ បើតាមការអោយដឹងពីការិយាល័យអាជ្ញាធរមូលដ្ឋាន ដោយមានការអះ
អាងពីលោក Roman Fomin អោយដឹងថា ឯកសារពាក់ព័ន្ទមួយចំនួន ទាក់ទិនទៅនឹង
បុរសនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីកំណត់បានឡើងវិញនូវការបញ្ជាក់អត្ត
សញ្ញាណ ដូច្នេះ គាត់នឹងអាចមានលទ្ធភាពទទួលបាននូវការគាំទ្រ ក៏ដូចជាគាំពារពី
រដ្ឋ។
ខ្ញុំពិតជាមិនច្បាស់នោះទេ ប្រសិនបើគាត់ពិតជាត្រូវការការយកចិត្តទុកដាក់បែបនេះគាត់
មើលទៅមានលក្ខណៈធម្មតា មានសុខភាពល្អ តែរាងនិយាយយឺតបន្តិច ខណៈគាត់បាន
បាត់បង់ការទំនាក់ទំនងជាមួយនឹងក្រុមមនុស្ស។ បន្ថែមពីនេះ លោក Roman បញ្ជាក់ថា
ក្រុមគ្រួសារមួយនេះ បានសម្រេចចិត្តចូលទៅរស់នៅក្នុងព្រៃ ក៏ព្រោះតែវាគឺជាការយល់
ឃើញមួយ មិនមែនមកពីហេតុផលសាសនានោះទេ។ ពួកគេមិនមែនជាក្រុមមនុស្សសា
សនានិយមនោះទេ។
ជាការពិត ជាមួយនឹងភាពភ័យខ្លាច ដែលមិនមានការទំនុកបម្រុងពីឪពុកម្តាយបុរសរូប
នេះ ក៏បានសម្រេចចិត្ត ក្នុងការរត់ចេញមកក្រៅ ពោលគឺមកភូមិក្បែរនោះដើម្បីសុំការធ្វើ
ការអន្តរាគមន៍៕
* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ផ្អើលមើលវីដេអូ បុរសងើបពីការវះកាត់ មិនចាំប្រពន្ធខ្លួនឯង លាន់មាត់ថា ស្អាតអីក៏
ស្អាតយ៉ាងនេះ
- ចាប់ឃាត់ខ្លួន បុរសម្នាក់ ខណៈជិះសេះ ទាំងស្រវឹង ទៅចូលរួម ពិធីរៀបមង្គលការ
- ធានាថាសើច .... វីដេអូបែបកំប្លែង បងចេក លេងកីឡា វាយបាវខ្សាច់ ហេ ហេ ហេ
- អណោចអធម លោកតា វ័យ ៨៤ ស្លាប់ ក្រោយដំរី ទម្ងន់ជាង ២ តោន វាយប្រហារ
ទាំងកម្រោល
ដោយ ៖ រិទ្ធី
ប្រភព ៖ yahoo