CamNews

មិនគួរឲ្យជឿ 

ប្លែកៗ ៖ ធ្វើពុតជាត្រូវបានចាប់ជំរិត បន្ទាប់ពីដើរលេងដាច់យប់ ពីរអាទិត្យជាប់ៗគ្នា

ប្លែកៗ ៖  ដើរលេងដាច់យប់ រយៈពេលពីរអាទិត្យ បែកគំនិតធ្វើជាត្រូវបានជនអន្ធពាលចាប់
ជំរិត ក៏ព្រោះខ្លាចមិត្តស្រីខឹងខ្លាំង  នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានប្លែកបរទេស
spy ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ ។

គួរបញ្ជាក់ផងដែរថា បុរសកំហូចរូបនោះមានឈ្មោះថា Rahmell Pettway បានបែកគំនិតក្នុង
ការធ្វើបែបនេះ  បន្ទាប់ពីខ្លួនបានដើរដាច់យប់ដល់ទៅ  ពីរអាទិត្យជាប់ៗគ្នា ស្របពេលដែល
ខ្លួនខ្ជិលនឹងបកស្រាយមូលហេតុពិត ដែលអាចនាំអោយមិត្តស្រីខឹងខ្លាំងជាក់ជាមិនខាន។

ហើយកាលដែលធ្វើជាចាប់ជំរិតក្លែងក្លាយនោះគឺថា  ដោយគេធ្វើជាចំណាប់ខ្មាំងនៅលើផ្លូវ
បន្ទាប់ពីមានការចងដៃ     និងចុកមាត់ជាដើម  រួចកាលដែលប៉ូលីសបានឃើញហើយនោះ
ខ្លួនក៏បានបញ្ជាក់អះអាងថា គេត្រូវបានបុរសពីររូបចាប់ជំរិត។

បន្ទាប់ពីមានការស៊ើបអង្តេត ទើបរកអោយឃើញថា តាមពិតទៅបុរសរូបនោះ ផ្តល់ព័ត៌មាន
មិនពិតនោះទេ ខណៈពេលដែលគេធ្វើពុតជាត្រូវបានចាប់ជំរិត ។ ជាលទ្ធផល បុរសរូបនេះ
ត្រូវបានចាប់ខ្លួនជាបណ្តោះអាសន្ន      ពីបទផ្តល់ព័ត៌មានមិនពិត  មុននឹងធ្វើការដោះលែង
បន្ទាប់ពីមានការអប់រំរួច៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy


Tags: international news strange news unbelievable news pic