ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរ
ទេស ស្កាយ កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា តោសមុទ្រមួយក្បាល
ទម្ងន់ប្រមាណជាង កន្លះតោន ត្រូវបានរកអោយឃើញថា បានបង្កជាភាពភ្ញាក់ផ្អើលពេញមួយ
ទីក្រុង ខណៈពេលដែលវា វារឡើងគោកធ្វើដំណើរទេសចរណ៍ជាលើកដំបូងរបស់ខ្លួន។
គួររំឭកផងដែរថា រឿងហេតុដែលមិនគួរអោយជឿខាងលើនេះ បានកើតឡើងនៅក្នុងក្រុងមាត់
សមុទ្រ Balneario Camboriu ភាគខាងត្បូងរដ្ឋ Santa Catarina ប្រទេសប្រេស៊ីល។ លើសពី
នេះប្រភពសារព័ត៌មានដដែលបន្ថែមថា ក៏មានការអន្តរាគមន៍ ពីសំណាក់មន្រ្តីមានសមត្តកិច្ច
ដោយបានបាញ់ទឹកទៅពេញមួយតួខ្លួនវា ដើម្បីរក្សាសំណើម មុនពេលដែលវា វារចុះត្រលប់
ចូលសមុទ្រវិញ រយៈកន្លះម៉ោងក្រោយ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លី
ខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ