កូរ៉េខាងត្បូង៖ តាមការអោយដឹងពីទស្សន្ដដីរថយន្ដ ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
នេះថា រថយន្ដ Hyunai Veloster Turbo ហាក់បីដូចជា មានការគាំទ្រច្រើនពីអតិថិជន
ជាពិសេសគឺក្នុងតំបន់អាស៊ីតែម្ដង។
រថយន្ដ តូចច្រឡឹងដែលមានរាងហាប់នេះ ត្រូវបានផលិតដោយក្រុមហ៊ុន នៃប្រទេសកូរ៉េ
ខាងត្បូង ដែលមានកម្រិតស្ដង់ដា តាមក្រុមហ៊ុន Honda។ ក្រុមហ៊ុន បានអោយដឹងថា ក្នុង
ឆ្នាំថ្មី ២០១៣ នេះ រថយន្ដហាក់បីដូច មានការពេញនិយម និងគាំទ្រច្រើន ពោលគឺក្នុងតំបន់
និងក្រៅតំបន់ផងដែរ។
ការមានការគាំទ្រច្រើនបែបនេះ គឺដោយសារ រថយន្ដនេះ ត្រូវបានរចនាម៉ូតឡើង យ៉ាងពិសេ
ស មានគ្រប់ម៉ូត ពណ៌ និងកម្លាំងម៉ាស៊ីនខ្លាំង ស៊ីប្រេងតិច ដែលជួយសន្សំសំចៃថវិការរបស់
លោកអ្នកផងដែរ។តម្លៃរថយន្ដ គឺ $25,395 ៕
ដោយ៖ នារី
ប្រភព៖ carmagazine