CamNews

រថយន្ត 

Nissan Extrem CUV បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅ ប្រេស៊ីល


ថ្មីៗនេះរថយន្តគំរូរបស់ក្រុមហ៊ុន  Nissan ម៉ាក Extrem CUV ត្រូវបានដាក់តាំងបង្ហាញ
នៅ Sao Paulo ប្រទេសប្រេស៊ីលដែលធ្វើឲ្យអ្នកទស្សនាមានភាពភ្ញាក់ផ្អើលជាខ្លាំងជា
មួយនឹងរូបរាងដ៏ទំនើប ហើយនិងភាពកាចសហាវរបស់វា។

រថយន្តត្រូវបានគេដាក់ឈ្មោះក្រៅថា “កូនសត្វសាហាវ” (Baby Beast) ដែលមានរូបរាង
ប្រហាក់ប្រហែលនឹង រថយន្ត Range Rover Evoque។ ក្រុមហ៊ុន Nissan បាននិយាយ
ថាការរចនាតួរថយន្តនេះ គឺត្រូវបានធ្វើឡើងឲ្យសក្តិសមទៅនឹងវប្បធម៌ និងទេសភាពដ៏
ស្រស់ត្រកាលរបស់ប្រទេស ប្រេស៊ីល។

ការរចនារថយន្តគឺមានភាពរឹងមាំ ជាមួយនឹង កង់ដែលមានទំហំ ១៩អ៊ីង មានក្រឡេ៤។
ចំណែកឯដំបូលវិញមានគំនូសប្លែក  ហើយការបំភ្លឺចង្កៀង  ត្រូវបានបំពាក់ដោយអំពូល
LEDs ។

Nissan Extrem CUV នៅជាគំរូរថយន្ត ដែលក្រុមហ៊ុនពុំទាន់សំរេចចិត្តថានឹងដាក់លក់នៅ
ឡើយ៕

ដោយ៖ រិនដូ

ប្រភព៖ autoweek


Tags: car new show