CamNews

តារា 

ចន ច័ន្ទលក្ខិណា ព្រមានបិទ Accounts Facebook និងទទួចឲ្យអ្នកព័ត៌មាន គោរពសិទ្ធិឯកជន

ភ្នំពេញៈ នៅពេលនេះរឿងរ៉ាវ ស្នេហារបស់អ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់កំពុងតែមាន ការទាក់ទាញ ការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីលេចឮព័ត៌មានថា នាងបានលែងលះអតីតស្វាមី ហើយនាងបានងាក ទៅស្រវាគូស្នេហ៍ថ្មី ដែលជាប្អូនធម៌ របស់អតីតស្វាមីរបស់នាង ។ ប៉ុន្តែទាក់ទងទៅនឹងពាក្យ ចចាមអារ៉ាម លើកឡើងបែបនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន ចេញមុខច្រានចោល ព័ត៌មាននេះថា មិនមែនជាការពិត ហើយគូស្នេហ៍ថ្មីរបស់នាង ក៏គ្មានទំនាក់ទំនង ជាប្អូនធម៌អតីតស្វាមី គឺលោក យុត្ថារ៉ា ឆានី ដែរ ។

តាមរយៈសារខ្លីមួយ ដែលតារាសម្តែង និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍ ក្រេវក្រោធឆ្លើយឆ្លង ទៅបណ្តាញសារព័ត៌មាន ដែលចុះផ្សាយថា នាងស្រវាប្អូនធម៌ អតីតស្វាមីមកធ្វើជាសង្សារថា «ខ្ញុំសូមឆ្លើយសម្រេចហើយ ក៏ឈប់ call មកសួរ ថាគាត់មិនមែន ជាអ្នកមានទ្រព្យស្តុកស្តម្ភអីទេ គឺអ្នករកស៊ីធម្មតា ហើយក៏មិនមែនជាប្អូនធម៌ របស់អតីតស្វាមីខ្ញុំដែរ អ្នកផ្តល់ព័ត៌មាន សូមផ្តល់ឲ្យច្បាស់ កុំចូលចិត្តធ្វើជាមនុស្ស ប្រុសមាត់ស្រី...!»។

តារាស្រីរាងខ្ពស់ស្រឡះ តែងតែបង្ហាញការប្រតិកម្ម ស្ទើរគ្រប់រឿង ដែលប៉ះទង្គិចលើខ្លួន អ្នកនាង ចន ច័ន្ទលក្ខិណាបានសរសេរជា សាធារណៈទៀតថា «ចង់បញ្ជាក់ថា ទូរស័ព្ទខ្ញុំបើករហូត សូមកុំបំពាន លើជីវិតអ្នកដទៃ ហើយរៀនគោរពសិទ្ធិឯកជនផង បើការ Post រូបផ្សេងៗ របស់ខ្ញុំនៅលើ Facebook & page & IG មានអ្នកយកទៅធ្វើជាព័ត៌មានទៀត ខ្ញុំនឹងឈប់លេងប្រព័ន្ធទាំង អស់ហ្នឹងទៀត ដើម្បីកុំឲ្យមានព័ត៌មានច្រើន ហើយថែមទាំងជាព័ត៌មាន ដែលបំពានខ្លះទៀត បើឈប់លេង គឺអស់ព័ត៌មាន សូម្បីតែ acc របស់គាត់ ក៏តាមដានដែរ Heng Loong សួរថាជីវិតឯកជន របស់ពួកខ្ញុំ គឺគ្មានអ្នកដោះលែងទេឬ?»។

សម្រាប់ការបង្ហាញសារខ្លី របស់តារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា នេះ ពិតជាមានចម្ងល់ខ្លាំងណាស់ថា គ្រាន់តែទស្សនិកជន និងបណ្តាញសារព័ត៌មាន ចុះផ្សាយពីជីវិតស្នេហារបស់នាង និងគូស្នេហ៍ប៉ុណ្ណឹង ហេតុអីបានជានាង ដល់ថ្នាក់ប្រកាសថាផ្តាច់ឈប់លេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ដែលបណ្តាញមួយនេះ គឺជាផ្នែកមួយដែលចូលរួម សាងប្រជាប្រិយភាពឲ្យនាង នាពេលកន្លងមក តើចំណងស្នេហានេះ មានអាថ៌កំបាំង អ្វីនៅពីក្រោយខ្នងដែរឬយ៉ាងណា? ហេតុអីនាងមានបំណង ចង់លាក់បាំងចំណងស្នេហ៍នេះ ពីក្រសែភ្នែកទស្សនិកជនទៅវិញ ?


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh