ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Chelsea ទទួលរងភាពក្ដៅក្រហាយជាខ្លាំងពីការចោទប្រកាន់របស់ FA ពីបទ អះអាងថាអាជ្ញាកណ្ដាលទទួលរងសម្ពាធពីខាងក្រៅ ហើយធ្វើការប្រឆាំងជាមួយក្រុមគាត់ ដូច្នេះគាត់គ្រោងនឹងសម្រេច តវ៉ាប្រឆាំងលើការចោទប្រកាន់នេះ ។
ថ្នាក់ដឹងនាំ Chelsea លោក Jose Mourinho គ្រោងនឹងធ្វើការប្រឆាំងរើបម្រាស់ ពីការចោទប្រកាន់របស់ ក្រុមសហគមន៍កីឡាបាល់ទាត់ FA ដែលបានដាក់គំនាបសង្កត់គាត់ មិនឲ្យធ្វើសេចក្ដីអត្ថាធិប្បាយ ឬ សន្និសិទការសែតផ្សេង រហូតដល់បញ្ចប់ការចោទប្រកាន់នេះ។
យោងតាមការលើកឡើងរបស់ គេហទំព័របានឲ្យដឹងថា ការប៉ះទង្ដិចពាក្យសម្ដីដែលលោក Mourinho បានលើកឡើងនេះ គឺតាំងតែពី Chelsea ប្រកួតជាមួយ Southampton នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៤ ដោយគាត់បាននិយាយថា អាជ្ញាកណ្ដាលទទួលរងសម្ពាធពីខាងក្រៅ ហើយប្រឆាំងជាមួយក្រុមរបស់គាត់ ព្រោះក្រោមការមើលឃើញ Chelsea គួរតែទទួលបានគ្រាប់ប៉ណង់ទី ប៉ុន្ដែបែជាត្រូវច្រានចោលពីអាជ្ញាកណ្ដាល ទៅវិញ។
ពាក្យសម្ដីនេះបានធ្វើឲ្យមានការប៉ះពាល់ដល់ ដល់អាជ្ញាកណ្ដាល និង អ្នករៀបចំ ជាខ្លាំង ដូច្នោះហើយ FA ក៏សម្រេចចោទប្រកាន់គាត់ ហើយ ដក់គំនាបមិនឲ្យធ្វើសេចក្ដីអត្ថាធិប្បាយ និង សន្និសិទផ្សេងអ្វីឡើយ រហូតដល់បញ្ចប់ការចោទប្រកាន់នេះ ។ ប៉ុន្ដែ Mourinho សម្រេចធ្វើការប្រឆាំង ដោយគាត់គ្រោង ធ្វើសន្និសិទការសែតនៅថ្ងៃសុក្រ នេះ មុនពេលក្រុមត្រូវប្រកួតជាមួយ Swansea City ។
ទស្សនាវីដេអូ កំហុសរបស់ក្រុមដ៏ទៃ ដែលលោក Mourinho មើលឃើញ និង យល់ថាក្រុមគាត់គួរតែទទួលបាន ការប៉េណង់ទី ។
អាន៖ ថ្នាក់ដឹកនាំ Chelsea ទទួលរងការចោទប្រកាន់ពី FA ក្រោយពីរពិសមាត់ប៉ះពាល់ដល់ អាជ្ញាកណ្ដាល
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី