ចម្លែកៗ ៖ បើយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ពីគេហទំព័រប្លែកបរទេស
odd ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា ផ្កាចម្លែកបំផុត
លើលោក ត្រូវបានរកឃើញ នៅក្នុងបណ្តាប្រទេសដែលមានព្រៃទឹកភ្លៀងត្រូពិច ដែលមាន
ដូចជា Colombia, Costa Rica, Panama និង Ecuador ជាដើម។
គួរបញ្ជាក់ផងដែរថា ផ្កាចម្លែកមួយប្រភេទនេះ មានឈ្មោះថា Psychotria Elatra ត្រូវបាន
រកឃើញថា ពិតជាចម្លែកពិតប្រាកដមែន ខណៈពេលដែលវាមានរាង និងពណ៌សម្បុរដូច
ទៅនឹងបបូរមាត់ដ៏ស៊ិចស៊ីរបស់មិត្តៗនារីដូច្នេះដែរ។
មិនត្រឹមតែប៉ុណ្ណោះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ផ្កាប្រភេទនេះ ក៏ជាភាពទាក់
ទាញដ៏ពពួកសត្វ hummingbirds ក៏ដូចជា ពពួកសត្វ មេអំបៅ ផងដែរ ក្នុងការក្របនូវលំ
អង។ ដោយឡែក មកទល់នឹងពេលបច្ចុប្បន្ននេះ ផ្កាប្រភេទនេះ ប្រឈមនឹងការបាត់បង់
ពូជ ក៏ដូចជា រងផលប៉ះពាល់ជាខ្លាំង ខណៈពេលដែលមានការកាប់បំផ្លាញព្រៃឈើជា
ច្រើន ដែលមិនអាចគ្រប់គ្រងបាន នៅតាមបណ្តាប្រទេសមួយចំនួនដែលវាតាំងនៅ៕
ដោយ ៖ ពិសី
ប្រភព ៖ Odd